ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអ្នកមិនគួរទុកលុយនោះទេ។ តើនៅកន្លែងណាទៅ?
- អ្នកមិនគួរទុកលុយនៅក្រោមខ្នើយនោះទេ ព្រោះវាអាចធ្វើឲ្យទ្រព្យអ្នកហូរចេញក្រៅបាន។ ម្យ៉ាងទៀត វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ព្រោះមានមេរោគជាច្រើននៅក្នុងលុយនោះ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ្នកគេងមិនលក់ ដោយសារតែអារម្មណ៍តានតឹង។
- អ្នកមិនគួរទិញផ្ទះដែលមានជណ្តើរទល់មុខនឹងទ្វារផ្ទះទេ ព្រោះវាអាចធ្វើឲ្យទ្រព្យរបស់អ្នកកាន់តែតិចៗ។ ជាហេតុដែលធ្វើឲ្យអ្នកសន្សំប៉ុណ្ណា នឹងអាចចេញទៅវិញប៉ុណ្ណឹង ដោយធ្វើឲ្យអ្នកអាចជួបនឹងបញ្ហាសេដ្ឋកិច្ចបានយ៉ាងងាយដោយមិនដឹងខ្លួន។
- អ្នកក៏មិនគួរទុករបស់ដែលមិនប្រើនៅក្រោមគ្រែឡើយ ព្រោះវាអាចនាំសំណាងអាក្រក់មកឲ្យអ្នកបាន ដោយធ្វើឲ្យអ្នកធ្វើអ្វីក៏មិនសម្រេចដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលរៀបចំរបស់របរក្នុងផ្ទះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសំណាងអ្នកបាន៕