នៅពេលដែលកូនស្ថិតក្នុងដំណាក់កាលជាទារក ហើយមិនទាន់បានមួយខួប អ្នកគួរតែប្រយ័ត្ននៅពេលមើលថែទាំកូន ទើបវាមិនធ្វើឲ្យកូនមានគ្រោះថ្នាក់។ នៅពេលដែលអ្នកមិនប្រយ័ត្ន នោះអាយុជីវិតកូននឹងងាយជួបបញ្ហា ដូចនេះតើមិនគួរធ្វើអ្វីចំពោះកូនដែលមិនទាន់បានមួយខួប?
នៅកោះតៃវ៉ាន់ មានអ្នកម្តាយមួយរូបបានដាក់អំបិលចូលទៅក្នុងបបរនៅពេលដែលចម្អិនឲ្យកូនញ៉ាំ។ ក្រោយពេលដែលកូនញ៉ាំរួច ក៏មានគ្រោះថ្នាក់ដល់អាយុជីវិត។ តាមពិតកូនក្មេងដែលមិនទាន់មានអាយុមួយខួប មិនអាចញ៉ាំអំបិលបានឡើយ ព្រោះសារពាង្គកាយកូនមិនទាន់លូតលាស់គ្រប់ជ្រុងជ្រោយ។ ដូចនេះនៅពេលដែលញ៉ាំអំបិលច្រើន វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀន និងបេះដូងរបស់កូន។ ជាហេតុដែលអាចគំរាមកំហែងដល់អាយុជីវិតកូនគ្រប់ពេល។ ដូចនេះអ្នកគួរតែប្រយ័ត្នពេលចម្អិនបបរឲ្យកូនញ៉ាំ ដោយមិនត្រូវប្រើគ្រឿងផ្សំផ្តេសផ្តាសឡើយ៕