មូលហេតុពិតប្រាកដនៃជំងឺឬសដូងបាត គឺមិនច្បាស់លាស់ទេ ប៉ុន្តែវាទាក់ទងទៅនឹងការកើនឡើងសម្ពាធនៅក្នុងសរសៃឈាមក្នុង និងជុំវិញរន្ធគូថរបស់អ្នក។
សម្ពាធនេះអាចបណ្តាលឲ្យសរសៃឈាមនៅគូថរបស់អ្នកក្លាយទៅជាហើម ហើយរលាក។
ករណីជាច្រើន វាត្រូវបានគេគិតថាត្រូវបានបង្កឡើងដោយការតឹងតែង ឬប្រឹងខ្លាំងពេក ពេលអ្នកនៅលើចានបង្គន់ ដែលជាលទ្ធផលនៃការទល់លាមកយូរ។ នេះច្រើនតែបណ្តាលមកពីកង្វះជាតិសរសៃនៅក្នុងរបបអាហាររបស់អ្នក។
ជំងឺរាគរូសរ៉ាំរៃយូរអង្វែង ក៏អាចធ្វើឲ្យអ្នកងាយរងគ្រោះនឹងជំងឺឬសដូងបាតដែរ។
កត្តាដទៃទៀតដែលអាចបង្កើនហានិភ័យរបស់អ្នកក្នុងការវិវត្តទៅជាជំងឺឬសដូងបាតរួមមាន ៖
1. លើសទម្ងន់ ឬធាត់
2. អាយុកាន់តែចាស់ ពីព្រោះនៅពេលដែលអ្នកចាស់ នោះជាលិកាគាំទ្ររាងកាយរបស់អ្នកកាន់តែខ្សោយ ហើយក៏បង្កើនហានិភ័យនៃជំងឺឬសដូងបាត
3. ការមានផ្ទៃពោះ – នេះអាចបង្កើនសម្ពាធទៅលើសរសៃឈាមត្រគាករបស់អ្នក ដែលធ្វើឲ្យពួកវារីកធំ
4. មានប្រវត្តិគ្រួសារនៃជំងឺឬសដូងបាត
5. ជាទៀងទាត់ អ្នកធ្វើការ ឬលើកវត្ថុធ្ងន់ៗ
6. ក្អកជាប់រហូត ឬក្អួតម្តងហើយម្តងទៀត
7. អង្គុយចុះយូរពេក៕