នៅពេលដែលអ្នកមករដូវម្តងៗ ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងអាការៈឈឺពោះ អ្នកគួរតែចៀសកុំញ៉ាំនូវផ្លែឈើមួយចំនួន ព្រោះបើអ្នកពិសារ វានឹងធ្វើឲ្យអ្នកឈឺពោះជាមិនខាន។ តើមានផ្លែឈើអ្វីខ្លះទោ?
ផ្លែទ្រលាប់
នៅក្នុងផ្លែឈើប្រភេទនេះមានសារធាតុម្យ៉ាងដែលរារាំងមិនឲ្យរាងកាយអ្នកស្រូបយកសារធាតុដែកបានទេ ដូចនេះនៅពេលដែលអ្នកមករដូវ អ្នកមិនគួរពិសារឡើយ ដោយសារតែអ្នកបានបាត់បង់ឈាមច្រើន ហើយត្រូវការសារធាតុដែកដើម្បីប៉ូវឈាមមកវិញ។ ម្យ៉ាងទៀតវាក៏អាចពន្យារពេលនៃការមករដូវអ្នកយូរជាងមុនដែរ ហើយមិនសូវមកច្រើនឡើយ។
ផ្លែប្លូប៊ឺរី
នៅក្នុងផ្លែឈើនេះមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យអ្នកឈឺពោះកាន់តែខ្លាំងប្រសិនជាអ្នកញ៉ាំវាច្រើននៅពេលដែលអ្នកកំពុងមករដូវ។
ផ្លែទទឹម
ក្រោយពេលដែលអ្នកពិសារវារួច វានឹងអាចធ្វើឲ្យអ្នកមានអាការៈមិនស្រួលជាខ្លាំងពេលមករដូវ ព្រោះវាមានសារធាតុជាច្រើនដែលធ្វើឲ្យអ្នកមិនស្រួលខ្លួន។ ដូចនេះ អ្នកគួរតែកុំញ៉ាំឲ្យសោះក្នុងចន្លោះពេលមករដូវ។
ផ្លែទំពាំងបាយជូរ
ក្រោយពេលដែលអ្នកញ៉ាំទំពាំងបាយជូររួច វានឹងបង្អាក់ការរំលាយអាហាររបស់អ្នក ធ្វើឲ្យឈាមដើរមិនស្រួល ជាហេតុដែលអាចធ្វើឲ្យអ្នកមករដូវតិចជាងមុន ហើយឈឺពោះទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីផ្លែឈើទាំងនេះ ទើបអាចការពារមិនឲ្យអ្នកប្រឈមមុខនឹងអាការៈឈឺពោះនេះ៕