អ្នកគួរតែប្រយ័ត្នពីបន្ទប់ទឹកក្នុងផ្ទះរបស់អ្នក ទើបមិននាំសំណាងអាក្រក់ចូលមក។ ដូចនេះ តើបន្ទប់ទឹកមិនគួរធ្វើបែបណាទៅ?
អ្នកមិនគួរដាក់បង្គន់ឲ្យទល់មុខនឹងទ្វារនោះទេ មិនថាទ្វារបន្ទប់ ទ្វារផ្ទះ ឬទ្វារបន្ទប់អានសៀវភៅរបស់កូនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់លាភសំណាងរបស់អ្នកក្នុងផ្ទះទាំងអស់គ្នា។ ម្យ៉ាងទៀត អ្នកមិនគួរតុបតែងបន្ទប់ទឹករបស់អ្នកជាពណ៌ស ឬផ្ទៃមេឃចាស់នោះទេ។ អ្នកគួរតែតុបតែងជាពណ៌ដី ឬអង្ករ ទើបអាចនាំលាភចូលមក។ ជាពិសេស អ្នកក៏មិនគួរដាក់បង្គន់ឲ្យទល់មុខកញ្ចក់ផងដែរ ព្រោះវាអាចនាំសំណាងអាក្រក់ទាំងឡាយចូលមកបាន។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយនាំទ្រព្យចូលមកទេ៕