ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានក្នុងអាយុ៣០។ តើមានអ្វីខ្លះទៅ?
1. ដំបូងអ្នកគួរតែរៀបចំផែនការឲ្យបានច្បាស់ ព្រោះផែនការទាំងនេះ នឹងជួយបណ្តេញឲ្យអ្នកធ្វើតាម។ ដូចនេះ អ្នកនឹងងាយទទួលបានជោគជ័យជាទីបំផុត។ ប៉ុន្តែផែនការនោះគួរតែច្បាស់ និងជាក់លាក់ ទើបអាចធ្វើឲ្យអ្នកទទួលបានផល។
2. អ្នកគួរតែពង្រីកចំណូលរបស់អ្នក ដោយការងារអ្វីក៏អ្នកគួរតែធ្វើដែរនៅពេលដែលអ្នកមានពេលវេលា ព្រោះបើអ្នកទុកពេលឲ្យទំនេរចោល វានឹងខាតជាខ្លាំង។
3. ប្រភពចំណូលរបស់អ្នកគួរតែមើលពីគ្រប់ទិស ព្រោះចំណូលកាន់តែខ្ពស់ នោះជីវភាពអ្នកនឹងកាន់តែល្អ។ ជាពេលអាចជួយធ្វើឲ្យអ្នកជោគជ័យខ្លាំងផងដែរ។
4. អ្នកអាចរកចំណូលតាមរយៈការប្រាក់ធនាគារដែលអ្នកទៅបើកគណនីសន្សំប្រាក់។ គណនីមួយនេះ ឲ្យតែអ្នកមានលុយយកទៅដាក់ នោះអ្នកនឹងអាចទទួលបានការប្រាក់ជាមិនខានឡើយ។
5. បញ្ជីដែលអ្នកចំណាយទាំងអស់ អ្នកគួរតែសរសេរទុកទាំងអស់ ព្រោះវាអាចជួយប្រាប់អ្នកថា មុខណាគួរតែកាត់បន្ថយការចំណាយ។ ការធ្វើបែបនេះ អាចជួយសន្សំអ្នកបានច្រើន ដែលកំរនឹងមាន។
6. អ្នកគួរតែចាប់ផ្តើមពីមុខរបរតូចតាច ព្រោះវាអាចជួយដឹកនាំអ្នកឲ្យមុខរបរនេះកាន់តែរីកកាន់តែធំបាន។ ដូចនេះ អ្នកនឹងអាចក្លាយជាអ្នកមានបានជាមិនខានក្នុងពេលអនាគត។
7. ការដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ នឹងអាចនាំចំណូលខ្ពស់ដល់អ្នក ដោយអាចធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានក្នុងរយៈពេលខ្លី។
8. អ្នកគួរតែរៀបចំហិរញ្ញវត្ថុអ្នកឲ្យបានល្អ ដោយមានផែនការច្បាស់លាស់ថាត្រូវចំណាយទៅលើអ្វីខ្លះ ទើបអ្នកអាចធ្វើការបណ្តាក់ទុនបានត្រូវ ដោយអាចប្រើប្រាស់លុយបានត្រឹមត្រូវ។
9. អ្នកគួរតែរកឲ្យឃើញអ្នកដែលអាចជួយលើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អដល់អ្នក ទើបអាចដឹកនាំអ្នកឲ្យដើរដល់កន្លែងដែលជោគជ័យ។
10. អ្នកគួរតែជឿជាក់លើខ្លួនអ្នក ព្រោះការជឿជាក់នេះ អាចធ្វើឲ្យអ្នកហ៊ានធ្វើអ្វីដែលអ្នកដទៃមិនចង់។ ដូចនេះ អ្នកនឹងងាយធ្វើមុនអ្នកដទៃមួយជំហ៊ាន ដោយធ្វើឲ្យអ្នកអាចទទួលបានចំណូលមុនអ្នកដទៃផងដែរ។
11. អ្នកគួរតែគិតអ្វីដែលធំ និងនៅជិតមិត្តភក្តិដែលមានគំនិតច្នៃប្រឌិតខ្ពស់ ទើបអ្នកអាចទទួលបានផល ហើយនាំទ្រព្យច្រើនចូលមករកអ្នក។ ដូចនេះអ្នកអាចធ្វើតាមចំណុចខាងលើនេះបាន ដើម្បីជួយអ្នកឲ្យមានលុយទាន់នៅអាយុ៣០៕