ការប្រើប្រាស់ទូរស័ព្ទដៃ ខណៈពេលអ្នកបើកបរ ត្រូវបានចាត់ទុកថា ជាហានិភ័យសុខភាពដ៏ធំបំផុត ដែលបង្កឡើងដោយទូរស័ព្ទចល័ត។ វាអាចបង្កើនឱកាសនៃការមានគ្រោះថ្នាក់ ហើយវាជាការខុសច្បាប់ ក្នុងការប្រើទូរស័ព្ទចល័តនៅពេលបើកបរឡាន ឬជិះម៉ូតូ។
ក្រុមគ្រូពេទ្យសូមណែនាំគោលការណ៍ណែនាំដូចខាងក្រោម សម្រាប់ការប្រើប្រាស់ទូរស័ព្ទចល័តដោយសុវត្ថិភាពនៅក្នុងឡាន ៖
1. បិទទូរស័ព្ទ នៅពេលដែលអ្នកកំពុងបើកបរ – អ្នកអាចប្រើសារជាសម្លេង សេវាកម្មសារឬការបង្វែរការហៅ ដើម្បីទទួលយកការហៅទាំងនោះ នៅចុងបញ្ចប់នៃការធ្វើដំណើររបស់អ្នក។
2. ប្រសិនបើអ្នកត្រូវការប្រើទូរស័ព្ទដៃរបស់អ្នក សូមឈប់នៅកន្លែងដែលមានសុវត្ថិភាព
3. អ្នកអាចប្រើកាស ប្រសិនបើចាំបាច់ត្រូវការនិយាយពេលបើកបរ៕