នៅពេលដែលអ្នកមានផ្ទៃពោះចាប់ពី៨ទៅ៩ខែ នោះមានន័យថាអ្នកកាន់តែខិតជិតដល់ពេលសម្រាលកូនហើយ ដូចនេះការអប់រំនេះត្រូវតែបន្ថែមឲ្យច្រើនជាងមុន ដើម្បីឲ្យកូនកើតចេញមកមានចរឹតល្អ និងមានប្រាជ្ញាឆ្លាតវៃ។ តើគួរតែអប់រំដូចម្តេចខ្លះទៅ?
នៅពេលដែលអ្នកដើរដល់ខែទី៨នេះ អ្នកត្រូវតែជួយទារកក្នុងផ្ទៃហាត់ប្រាណ ហើយអ្នកអាចស្តាប់តន្ត្រីជាច្រើនជាមួយគេបាន។ ជាងនេះទៅទៀត អ្នកក៏អាចបន្ថែមការអប់រំផ្សេងៗជាច្រើនទៀតដែលអ្នកយល់ថាល្អចំពោះកូនដែរ។ ចំពោះអ្នកម្តាយវិញ អ្នកត្រូវតែញ៉ាំតិច ប៉ុន្តែច្រើនពេល ហើយត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានច្រើន និងមានប្រូតេអ៊ីន ដោយមិនត្រូវពិសារអាហារដែលប្រៃច្រើននោះទេ គឺត្រូវតែកាត់បន្ថយប្រសិនជាអ្នកទម្លាប់ញ៉ាំប្រៃ។ ម្យ៉ាងទៀតអ្នកអាចបរិភោគអាហារដែលមានវីតាមីនឲ្យបានច្រើន ហើយកាត់បន្ថយការញ៉ាំទឹកច្រើន៕