សូមអ្នកកុំប៉ះពាល់អាហារទាំងឡាយខាងក្រោមនេះឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកកើតជំងឺមហារីកយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?
អ្នកមិនគួរញ៉ាំពោតលីងដែលលក់តាមរោងកុននោះទេ ព្រោះបើអ្នកពិសារច្រើន វានឹងធ្វើឲ្យអ្នកមិនអាចមានផ្ទៃពោះ ថែមទាំងអាចកើតជំងឺមហារីកថ្លើមបានទៀតផង។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយទើបល្អចំពោះសុខភាព។
ក្បាលមាន់ ស្លាបមាន់ និងកមាន់ ក៏អ្នកមិនអាចពិសារច្រើនបានដែរ ព្រោះវាមានមេរោគជាច្រើនដែលអាចបង្កទៅជាមហារីកបានយ៉ាងងាយ។ ដូចនេះ ទោះបីជាអ្នកចូលចិត្តពិសារយ៉ាងណា ក៏អ្នកមិនគួរញ៉ាំច្រើនដែរ។
អាហារដែលបំពង ក៏អ្នកមិនអាចញ៉ាំបានដែរ ព្រោះវានឹងអាចបំផ្លាញថ្លើម ក្រពះ និងកន្លែងជាច្រើនទៀតក្នុងរាងកាយអ្នក។ ចុងក្រោយវានឹងអាចបំលែងទៅជាមហារីកបាន។
ផ្កាថ្មដែលប្រែទៅជាពណ៌លឿងក៏អ្នកមិនអាចពិសារបានដែរ ព្រោះនៅក្នុងនោះមានមេរោគ។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យអ្នកឈឺក្បាល ឈឺពោះ ឬហើមពោះជាដើម។ ដូចនេះ អាហារទាំងឡាយខាងលើនេះ អ្នកគួរតែចៀសកុំទិញមកបរិភោគច្រើនឲ្យសោះ ប្រសិនជាអ្នកមិនចង់ប្រទះនឹងជំងឺមហារីក៕