យើងច្រើនតែលឺអំពីអត្ថប្រយោជន៍នៃការញ៉ាំតែបៃតង ប៉ុន្តែការញ៉ាំវារាល់ថ្ងៃអាចជារឿងធ្វើឲ្យធុញទ្រាន់ដែរ។ វាជាការពិតមួយត្រង់ថា ការញ៉ាំតែមានអត្ថប្រយោជន៍របស់វាដោយសារតែសម្បូរអង់ទីអុកស៊ីដង់ ដែលអាចបញ្ចេញរ៉ាឌីកាលសេរីពីក្នុងខ្លួនបាន ហើយក៏ជួយសម្រកទម្ងន់បានខ្លះទៀតផង។ ប៉ុន្តែបើសិនជាអ្នកផ្តោតសំខាន់ទៅលើការញ៉ាំតែមួយប្រភេទនេះ អ្នកប្រហែលជាចង់សាកញ៉ាំតែប្រភេទផ្សេងដែរដូចជា តែខ្មៅជាដើម។ អ្នកប្រហែលជាភ្ញាក់ផ្អើលថា តែប្រភេទនេះក៏មានប្រយោជន៍របស់វាដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់តែខ្មៅ ដែលអ្នកស្ទើរតែមិនធ្លាប់ដឹងផង៖
បេះដូងធ្វើការកាន់តែល្អ
ការញ៉ាំតែខ្មៅពិតជាអាចជួយការពារបេះដូងពីជំងឺផ្សេងៗបាន ជាពិសេសនៅពេលដែលអ្នកញ៉ាំតែនៃច្រើនពេលជារៀងរាល់ថ្ងៃតែម្តង។ ការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំតែខ្មៅប្រហែល ៣ពែងឡើងទៅអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលរហូតដល់ ២១ភាគរយ។
បំបាត់ក្លិននៅប្រអប់ជើង
វាគឺជារឿងដែលអាមាសណាស់ដែលប្រអប់ជើងអ្នកមានក្លិនស្អុយ។ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា តែខ្មៅក៏អាចជួយបំបាត់ក្លិននៅប្រអប់ជើងបានដែរ ដោយសារតែវាមានសារធាតុ Tannic Acid។ វានឹងលុបបំបាត់បាក់តេរីដែលធ្វើឲ្យប្រអប់ជើងមានក្លិនស្អុយ ហើយក៏ជួយទៅបត់រន្ធញើសនៅប្រអប់ជើងដើម្បីបន្ថយការបែកញើសថែមទៀត។ អ្វីដែលអ្នកគួរធ្វើគឺគ្រាន់តែយកថង់តែខ្មៅចំនួនពីកញ្ចប់ ហើយដាក់ចូលទៅក្នុងទឹកដើម្បី រួចយកជើងត្រាំក្នុងទឹកនោះរយៈពេល ១៥នាទីទៅកន្លះម៉ោង។ អ្នកគួរតែធ្វើបែបនេះរាល់ថ្ងៃរហូតដល់បាត់ក្លិនប្រអប់ជើង។
បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម
ការសិក្សាមួយបានបង្ហាញថា មនុស្សចាស់ដែលរស់នៅកោះ មេឌីទែរ៉ាណែ មានការប្រឈមនឹងជំងឺទឹកនោមផ្អែមតិចណាស់ដោយសារតែពួកគេញ៉ាំតែខ្មៅជាប់រហូត។ ពួកគេច្រើនតែញ៉ាំតែនេះពីរពែងរាល់ថ្ងៃ ហើយវាត្រូវបានគេអះអាងថា មានប្រសិទ្ធភាពក្នុងការការពារជំងឺទឹកនោមផ្អែមប្រភេទទី២។
ជម្រុញដល់ភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំ
វាពិតជាជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំមនុស្សយើងមែនដោយសារតែវាសម្បូរទៅដោយសារធាតុ ORAC ឬ Oxygen Radical Absorbance Capacity ដែលមានច្រើនក្នុងបន្លែ និងផ្លែឈើ។
បន្ថយស្រ្តេស
ស្រ្តេសអាចធ្វើឲ្យរាងកាយមានបញ្ហា ហើយភេសជ្ជៈមួយនេះគឺអាចជួយផ្តល់អារម្មណ៍ធូរស្រាលដល់រាងកាយបាន។ នេះដោយសារតែ តែខ្មៅផ្ទុកទៅដោយសារធាតុ L-theanine ដែលជួយអ្នកក្នុងការបន្ធូរអារម្មណ៍បាន។ ការញ៉ាំតែខ្មៅអាចបន្ថយចំនួនអ័រម៉ូន Cortisol ដូច្នេះអ្នកក៏នឹងអាចគ្រប់គ្រងស្រ្តេសបានយ៉ាងល្អដែរ៕