មហារីក​លំពែង​មាន​ផលវិបាក​អ្វីខ្លះ​?
ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.khថ្ងៃទី08 សីហា ឆ្នាំ2013

លំពែង​គឺជា​សារី​រាង្គ​នៅក្នុង​ពោះ​មួយ​ប្រភេទ​ដែល​ស្ថិត​ក្នុង​ប្លង​កាត់​ទទឹង​ខ្លួន និង​នៅ​ពីក្រោយ​ផ្នែក​ខាងក្រោម​របស់​ក្រពះ ហើយ​វា​មាន​នាទី​បញ្ចេញ​អង់ស៊ីម​ជាច្រើន​ដែល​ជំនួយ​ដល់​ការរំលាយ​អាហារ ព្រមទាំង​អ័រម៉ូន​សម្រាប់​សម្រួល​ដល់​ការ​បំបែក​ស្ករ​។​
 
​ជំងឺមហារីក​លំពែង​គ​ច្រើន​តែ​មាន​លទ្ធផល​មិន​សូវ​ជា​ល្អ​នោះទេ ទោះបីជា​ដឹង​ទាន់​ពេលវេលា​ហើយ​ក៏​ដោយ​។ ជាធម្មតា មហារីក​លំពែង​មាន​ការរីក​រាលដាល​យ៉ាង​លឿន ព្រមទាំង​កម្រ​នឹង​រកឃើញ​អោយទាន់ពេល​វា​លា​ណាស់ ដែល​នេះ​វា​ជា​មូលហេតុ​មួយ​នាំ​អោយ​អ្នកជំងឺ​ស្លាប់​។ ចំពោះ​រោគសញ្ញា​ប្រហែលជា​មិន​ស្តែង​ចេញ​អោយ​ឃើញ​ទេ​រហូត​ដល់​វា​ចូល​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ និង​មិន​អាច​វះកាត់​យក​ចេញ​បាន​។​
 
​ចំពោះ​ផលវិបាក​របស់​ជំងឺមហារីក​លំពែង​មានដូចជា​៖
- ស្បែក​ឡើង​លឿង​៖ មហារីក​លំពែង​ដែល​ធ្វើ​អោយ​ស្ទះ​ដល់​បំពង់​បង្ហូរ​ទឹកប្រមាត់​អាច​បណ្តាល​អោយ​ចេញ​ជា​លឿងៗ​លើ​ស្បែក​។ សញ្ញា​របស់​វា​មានដូចជា ស្បែក ភ្នែក ទៅ​ជា​ពណ៌​លឿង ទឹកនោម​ខ្មៅ និង​លាមក​ស្លេក​។​
- ឈឺ​៖ ការលូតលាស់​របស់​ដុំ​សាច់​មួយ​ក្នុង​ពោះ​ប្រហែលជា​អាច​សង្កត់​ទៅលើ​សរសៃប្រសាទ ដែល​ជា​ហេតុផល​នាំអោយ​ឈឺចាប់ និង​ទៅ​ជា​ធ្ងន់ធ្ងរ​បាន​។ ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​អាច​ជួយ​អោយ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​។ ការព្យាបាល​ដោយ​បាញ់​កាំរស្មី​ប្រហែល​ជា​ជួយ​បញ្ឈប់​ការលូតលាស់​របស់​ដុំ​សាច់​នោះ​ជា​បណ្តោះអាសន្ន​ដែរ​។​
- ករណី​ធ្ងន់ធ្ងរ គ្រូពេទញយ​ប្រហែលជា​ណែនាំ​អោយ​អ្នកចាក់​ជាតិ​អាលកុល​ចូលទៅក្នុង​សរសៃប្រសាទ​សម្រាប់​គ្រប់គ្រង​នូវ​ការឈឺចាប់​ក្នុង​ពោះ​។ ការធ្វើ​បែប​នេះ​អាច​បញ្ឈប់​សរសៃរ​ប្រសាទ​កុំ​អោយ​ដឹកនាំ​អារម្មណ៍​នៃ​ការឈឺចាប់​ចូលទៅ​ខួរក្បាល​បាន​។​
- ស្ទះ​ពោះវៀន​៖ មហារីក​លំពែង​ដែល​លូតលាស់​ក្នុង ឬ​សង្កត់​លើ​ពោះវៀនតូច អាច​បណ្តាល​អោយ​ស្ទះ​ដល់​លំហូរ​របស់​អាហារ​ក្នុង​ពោះវៀន​ពី​ក្រពះ​បាន​។​
- ស្រក​ទម្ងន់​៖ មាន​កត្តា​មួយចំនួន​ប្រហែល​ជា​បណ្តាលអោយ​អ្នក​ជំងឺមហារីក​លំពែង​ស្រក​ទម្ងន់​។ ការ​ក្អួតចង្អោរ ដែល​បង្កឡើង​ដោយ​ការព្យាបាល​មហារីក ឬ​ដុំ​សាច់​សង្កត់​ទៅលើ​ក្រពះ​ប្រហែល​ជា​ធ្វើអោយ​អ្នកជំងឺ​ពិបាក​ញ៉ាំ​អាហារ​។ ឬ​រាងកាយ​អ្នក​ពិបាក​នឹង​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​ពី​អាហារ​ព្រោះ​លំពែង​មិន​បាន​បញ្ចេញ​រស​រំលាយ​អាហារ​បាន​គ្រប់គ្រាន់​៕

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត
  •  ​រោគសញ្ញា​នៃ​ការ ថយ​ចុះ​អ័រម៉ូន​ប៉ា​រ៉ា​ទី​រ៉ូ​អ៊ីត​ (ថ្ងៃទី20 កញ្ញា ឆ្នាំ2014)
  •  ទម្លាប់​រស់​នៅ​ល្អ អាច​បន្ថយ​ហានិភ័យ ជំងឺ​វង្វេង​ (ថ្ងៃទី20 កញ្ញា ឆ្នាំ2014)
  •  ​អាថ៌កំបាំង របស់​ផ្លែ​ប៉េង​ប៉ោះ​ (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  អាហារ ៦ ប្រភេទ ដែល​ជួយ​ដល់​ភ្នែក​ (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  អ្នកអាច “​ហាត់​យូ​ហ្គា​” កន្លែងណាក៏បាន (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  ​ប្រយ័ត្ន​ឆ្លង “​មេរោគ​ពី​សត្វ​ចិញ្ចឹម​” របស់​អ្នក​ (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  រោគសញ្ញា ដែល​បង្ហាញ​ថា ស្ទះ​ពោះវៀន​ (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  ​ដុះសាច់ច្រមុះ ត្រូវតែ​កាត់ចេញ​មែន​ទេ​? (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  រលាក​សាច់​បំពង់ក​ធ្ងន់ធ្ងរ អាច​បង្ក​អោយមាន​បញ្ហា​អ្វីខ្លះ​? (ថ្ងៃទី19 កញ្ញា ឆ្នាំ2014)
  •  ខ្វះ​ម៉ាញ៉េ​ស្យូម ជា​ជំងឺ​ដែល​គ្រូពេទ្យ​ច្រើន​តែ​មើល​រំលង (ថ្ងៃទី18 កញ្ញា ឆ្នាំ2014)
  •  ​របួស​បែបណាខ្លះ ដែល​អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​? (ថ្ងៃទី18 កញ្ញា ឆ្នាំ2014)
  •  ​ការឡើង​សម្ពាធ នៅ​សរសៃឈាម​ថ្លើម​ (ថ្ងៃទី18 កញ្ញា ឆ្នាំ2014)
  •  អាហារ សម្រាប់​អ្នក​មាន​បញ្ហា “​បាក់​ទឹកចិត្ត​” (ថ្ងៃទី18 កញ្ញា ឆ្នាំ2014)
  •  ​ម្ទេស​ប្លោក មាន​ប្រយោជន៍​អ្វីខ្លះ​? (ថ្ងៃទី18 កញ្ញា ឆ្នាំ2014)
  •  ​អត្ថប្រយោជន៍​របស់ បន្លែ​ស្លឹក​បៃតង​ (ថ្ងៃទី17 កញ្ញា ឆ្នាំ2014)
  •  ចម្លែក​ម្លេះ! ខ្យល់​ពុល អាចធ្វើអោយ “​ធា​ត់​”? (ថ្ងៃទី16 កញ្ញា ឆ្នាំ2014)
  •  ​តើ​មនុស្ស​គ្រប់គ្នា គួរ​ញ៉ាំ​វីតាមីន D ប៉ុន្មាន​? (ថ្ងៃទី16 កញ្ញា ឆ្នាំ2014)
  •  Ebola អាច​ចម្លងទៅកាន់ ១៥ ប្រទេសទៀត​ (ថ្ងៃទី16 កញ្ញា ឆ្នាំ2014)
  •  ​វិធីសាស្ត្រ​ធម្មតាៗ ដើម្បី​សម្រក​ទម្ងន់​ (ថ្ងៃទី16 កញ្ញា ឆ្នាំ2014)
  •  ​កត្តា​បង្កនៃ ​ជំងឹរលាក​សាច់ដុំ​ (ថ្ងៃទី16 កញ្ញា ឆ្នាំ2014)
  • បំពេញអ៊ីម៉ែលដើម្បីទទួលព័ត៌មាន

    Register | Login | Help