ជំងឺទូទៅ

ជំងឺ​គ្រុនពោះវៀន​ឆ្លង​មក​ពី​ណា​?

ជំងឺ​គ្រុនពោះវៀន​បង្កឡើង​ដោយ​បាក់តេរី ដែល​រាលដាល​យ៉ាង​រហ័ស​មួយ​ឈ្មោះថា Salmonella Typhi ។ ថ្វីបើ​វា​មាន​ភាពទាក់ទង​គ្នា​មែន ប៉ុន្តែ​វា​មិន​ដូចគ្នា​នឹង​បាក់តេរី​ដែល​ធ្វើអោយ​មាន​ជំងឺ Salmonellosis ដែល​ជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​របស់​ពោះវៀន​នោះទេ ។

​ផ្លូវ​ឆ្លង​ពី​លាមក​មក​មាត់​

បាក់តេរី​ដែល​ធ្វើអោយ​កើត​ជំងឺ​គ្រុនពោះវៀន​ឆ្លង​តាមរយៈ​ការ​ទទួលទាន​អាហារ ឬ​ទឹក​ដែល​មាន​មេរោគ និង​ពេលខ្លះ​តាមរយៈ​ការប៉ះពាល់​អ្នកមាន​ជំងឺ​នេះ​ស្រាប់ ។ ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឈន៍ និង​ជា​កន្លែង​ដែល​មាន​ការ​រាតត្បាត​ជំងឺ​គ្រុនពោះវៀន ភាគច្រើន​គឺ​កើតឡើង​ដោយ​ការ​ទទួលទាន​ទឹក ដែល​មាន​មេរោគ និង​កង្វះ​អនាម័យ ។

ចំពោះ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍​វិញ​អាច​ឆ្លង​បាក់តេរី​គ្រុនពោះ​វៀន​បាន​តាមរយៈ​ការធ្វើដំណើរ និង​តាម​លាមក​មក​មាត់ ។​នេះ​មានន័យ​ថា បាក់តេរី  S. Typhi ត្រូវ​បាន​បញ្ចេញ​តាម​លាមក ហើយ​ពេល​ខ្លះ​ក៏​នៅ​ក្នុង​ទឹកនោម​របស់​អ្នកជំងឺ​ដែរ ។ អ្នក​អាច​ឆ្លង​ជំងឺ នេះ​បាន​ប្រសិនបើ​អ្នក​បរិភោគ​អាហារ​ដែល​ធ្វើឡើង​ដោយ​អ្នក ជំងឺ​គ្រុនពោះវៀន​ដែល​ពួកគេ​មិន​បាន​លាង​សំអាត​ត្រឹមត្រូវ​ក្រោយ​ចេញពី​បន្ទប់ទឹក ។ អ្នក​ក៏​អាច​ឆ្លង​បាន​ដែរ​តាមរយៈ​ការ​ទទួលទាន​ទឹក​ដែល​មាន​បាក់តេរី​នៅក្នុង​នោះ ។
 

​អ្នក​ផ្ទុក​ជំងឺ​គ្រុនពោះវៀន​

​ទោះបីជា​ក្រោយពី​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ហើយ​ក៏​ដោយ មួយចំនួន​តូច​នៃ​អ្នក​ជា​ពី​ជំងឺ​គ្រុនពោះវៀន​ហើយ​នៅតែ​បន្ត​មាន​វត្តមាន​បាក់តេរី​នៅក្នុង​ពោះវៀន ឬ​ថង់ទឹកប្រមាត់​របស់​ពួកគេ​រយៈពេល​ច្រើន​ឆ្នាំ​ដដែល ។ មនុស្ស​ទាំងនេះ​ត្រូវបាន​គេ​អោយឈ្មោះ​ថា អ្នក​ផ្ទុក​ជំងឺ​រ៉ាំរ៉ៃ ព្រោះ​ពួកគេ​បាន​ទម្លាក់​បាក់តេរី​នោះ​ទៅ​តាម​លាមក និង​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត​បាន​ថ្វីបើ​ពួកគេ​មិន​មាន​រោគសញ្ញា​អ្វី​ទៀត​ក៏​ដោយ ៕

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  កក្កដា ឆ្នាំ 2013

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play