ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​ច្រមុះ និង បំពង់ក​
ដកស្រង់ចេញពីគេហទំព័ររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកថ្ងៃទី10 ឧសភា ឆ្នាំ2013

​រួសរាន់​ធ្វើ​រោគ​វិនិច្ឆ័យ រួសរាន់​ធ្វើការ​ព្យាបាល​គឺជា​មធ្យោបាយ​មួយ​ក្នុង​ការលើក​កំពស់​ប្រសិទ្ធភាព​ព្យាបាល​មហារីក អ្នកឯកទេស​នៅ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បាន​ដាស់តឿន​ថា ពេល​លេចចេញ​នូវ​រោគសញ្ញា​មហារីក​ច្រមុះ​ភ្លាម គួរតែ​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ស្តង់ដា​ធ្វើការ​ពិនិត្យ​។​

វិធី​ធ្វើ​រោគវិនិច្ឆ័យ​ចំពោះ​ជំងឺមហារីក​ច្រមុះ

១. ពិនិត្យ​ច្រមុះ​ដោយ​ឧបករណ៍​ឈ្មោះ (Nasopharyngoscopy)
​ពិនិត្យ​ច្រមុះ​ដោយ​ឧបករណ៍​ឈ្មោះ​(Nasopharyngoscopy)​គឺជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​សំខាន់​ជាងគេ​បំផុត ហើយ​ការ​ពិនិត្យ​មាន​ភាពសាមញ្ញ លទ្ធផល​អាច​យក​ជា​បាន​។ គ្រូពេទ្យ​នឹង​យក​អន្តោ​ទស្សន៍​ឆ្លងកាត់​ច្រមុះ​អ្នក​ជម្ងឺ​ធ្វើការ​ពិនិត្យ​ក្នុង​បរិវេណ​ច្រមុះ​បំពង់​ក​ថា​តើ​មាន​កន្លែង​ណា​ដែល​ខុស​ប្រក្រតី​ឬ​អត់​?

២. ពិនិត្យ​ដោយ​កាំរស្មី​X
​ការ​ពិនិត្យ​ដោយ​កាំរស្មី​X អាច​មើលឃើញ​ពី​ទំហំ​នៃ​ដុំ​មហារីក និង ស្ថានភាព​លលា​ដ៏​ឆ្អឹង​ខូចខាត វា​មាន​ប្រសិទ្ធភាព​កំនត់​បាន​យ៉ាង​ជាក់លាក់​ពី​ការ​បែងចែក​ដំណាក់កាល និង​មធ្យោបាយ​ព្យាបាល​មហារីក​។ កាំរស្មី​X​ដែល​តែងតែ​យកមក​ធ្វើការ​ពិនិត្យ​មានដូចជា ថត​lateral radiography និង skull radiography​។

៣. ធ្វើ​រោគវិនិច្ឆ័យ​រូបភាព​ឆ្អឹង​តាម​វិទ្យុសកម្ម
​ការធ្វើ​រោគវិនិច្ឆ័យ​រូបភាព​ឆ្អឹង​តាម​វិទ្យុសកម្ម​គឺជា​វិធី​វិនិច្ឆ័យ​មួយ​ប្រភេទ​ដែល​មិន​មាន​ការខូចខាត និង ប្រែប្រួល​ក្រោម​អនុភាគ​កំរិត​ខ្លាំង​ណាមួយ​ឡើយ តាមរយៈ​ការយល់ឃើញ​ថា​ការវិនិច្ឆ័យ​ឆ្អឹង​រាលដាល​ដោយ​ការ​ស្គេ​ន​ឆ្អឹង បើ​ប្រៀបធៀប​នឹង​ពិនិត្យ​ដោយ​កាំរស្មី​X​មាន​អត្រា​ខ្ពស់ជាង​៣០% ហើយ​អាច​ពិនិត្យ​ឃើញ​ជម្ងឺ​បាន​ឆាប់​រយៈពេល​ពី​៣​ខែ​ទៅ​៦​ខែ​។

៤. CT​ស្គេ​ន
CT​ស្គេ​ន​អាច​ធ្វើឱ្យ​យើង​ដឹង​ច្បាស់​ពី​ទីតាំង និង ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ដុំ​មហារីក​។

៥. ការពិនិត្យ​អេកូ
​ក្នុងការ​វិនិច្ឆ័យ​និង​ព្យាបាល​មហារីក​ច្រមុះ ការពិនិត្យ​អេកូ​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ធំធេង វិធីសាស្ត្រ​ងាយស្រួល មិន​មាន​ស្នាមរបួស អេកូ​ក្រៅ​ពី​យក​មក​ធ្វើការ​ពិនិត្យ​លីម​ហ្វូ​ម៉ា​ផ្នែក​ក​មហារីក​ច្រមុះ​បំពង់ក នៅ​អាច​យកមក​ពិនិត្យ​ថ្លើម ការពិនិត្យ​លីម​ហ្វូ​ម៉ាពោះ ស្វែង​យល់​ផ្នែក​ទាំងនេះ​ថា​តើ​មាន​រាលដាល​ឬ​អត់​?
៦. ការពិនិត្យ​MRI
MRI​អាច​បង្ហាញ​យ៉ាង​ច្បាស់លាស់​ពី​ឆ្អឹងលលាដ៍ក្បាល​គ្រប់​កំរិត ខួរក្បាល រូបធាតុ​ពណ៌​ប្រផេះ រូបធាតុ​ពណ៌​ស និង ប្រហោង​សរសៃឈាម​ក្នុង​ខួរក្បាល សរសៃឈាម​-​ល​- ទាំងនេះ​គឺ​អាច​វិនិច្ឆ័យ​បាន​យ៉ាង​ច្បាស់លាស់​ពី​ព្រំដែន​ដុំ​មហារីក ស្របពេលនោះ MRI​ជា​ជំនួយ​យ៉ាង​ធំធេង​ក្រោយ​ពី​យល់ច្បាស់​ពី​ការបាញ់​កាំរស្មី ចាក់​ថ្នាំ​គីមី​ថា​តើ​មាន​ការរង​របួស​ឬ​អត់​។

៧. ពិនិត្យ​ឈាម
​ដោយសារតែ​នៅក្នុង​ឈាម​របស់​អ្នក​ជម្ងឺ​មាន​ផ្ទុក​នូវ​អង់​ទីក័រ​ប្រឆាំង​វីរុស​EB មាន​គំលាត​ខុស​គ្នា​ដាច់​ស្រលះ​ពី​អ្នក​ជម្ងឺមហារីក​ដទៃទៀត​និង​មនុស្ស​ដែល​មាន​សុខភាព​ធម្មតា ដូច្នេះ​ការ​ពិនិត្យ​ឈាម​គឺ​ជា​មធ្យោបាយ​មួយ​សំរាប់​ជំនួយ​ដល់​ការធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺមហារីក​ច្រមុះ​។

៨. ការ​ច្រឹប​យក​សាច់​ទៅ​ធ្វើ​កោសល្យវិច្ច័យ
​ការធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺមហារីក​ច្រមុះ​ដ៏​មាន​ភាពប្រាកដប្រជា​មួយ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​ច្រឹប​យក​សាច់​ទៅ​ធ្វើ​កោសល្យវិច្ច័យ​។ ការ​ច្រឹប​យក​សាច់​ទៅ​ធ្វើ​កោសល្យវិច្ច័​យមាន​វិធី​ជា​ច្រើនដូច​ខាងក្រោម​៖
១) ការ​ច្រឹប​យក​សាច់​តាមរយៈ​លូក​ចូល​តាម​មាត់
២) ការ​ច្រឹប​យក​សាច់​តាមរយៈ​លូក​ចូល​រន្ធ​ច្រមុះ
៣) ការ​ច្រឹប​យក​សាច់​តាមរយៈ​ម្ជុលចាក់​បញ្ចូល​ចំ​ទីតាំង​ពី​លើ ៕

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត
  •  ​ធ្វើ​ម៉េច​ទើប​ខ្ញុំ អាច​ទទួល ហ្វូ​លីក​អាស៊ីត បាន​គ្រប់គ្រាន់​? (ថ្ងៃទី28 ធ្នូ ឆ្នាំ2014)
  •  ​ចម្ងល់​ជំងឺ​កាមរោគ​ដែល​យុវវ័យ​ត្រូវ​ដឹង​ (ថ្ងៃទី28 ធ្នូ ឆ្នាំ2014)
  •  ​យល់ដឹង​អំពី​សារធាតុក្ល​រីដ​នៅ​ក្នុង​ខ្លួន​ (ថ្ងៃទី28 ធ្នូ ឆ្នាំ2014)
  •  យល់ដឹង​អំពី អ៊ីយ៉ុង​ប៊ីកា​បូណាត​ (ថ្ងៃទី27 ធ្នូ ឆ្នាំ2014)
  •  ស្ត្រេ​ស មាន​ទំនាក់ទំនង​នឹង ការ​ដេក​នោម​យប់​ដោយ​មិនដឹង​ខ្លួន​ (ថ្ងៃទី27 ធ្នូ ឆ្នាំ2014)
  •  ​រលាក​តម្រងនោម គួរ​តម​អាហារ​អ្វីខ្លះ​? (ថ្ងៃទី27 ធ្នូ ឆ្នាំ2014)
  •  ​ផឹកស្រា​ច្រើន​ពេក អាច​បណ្តាល​អោយ​មាន​បញ្ហា​ (ថ្ងៃទី26 ធ្នូ ឆ្នាំ2014)
  •  ការថែទាំ ចំពោះ​ការជាប់​ក​ (ថ្ងៃទី26 ធ្នូ ឆ្នាំ2014)
  •  ​ក្អក​រ៉ាំរ៉ៃ​គួរ​ធ្វើ​ដូចម្តេច​? (ថ្ងៃទី25 ធ្នូ ឆ្នាំ2014)
  •  ភ័យ​ទេ​ប្រសិនជា អ្នក​មាន​ហើម​កូន​កណ្តុរ​? (ថ្ងៃទី25 ធ្នូ ឆ្នាំ2014)
  •  ​យល់ដឹង​ពី​កម្រិត​សូ​ដ្យូ​ម​នៅក្នុង​ខ្លួន​ (ថ្ងៃទី25 ធ្នូ ឆ្នាំ2014)
  •  ​ប្រព័ន្ធ​ទឹករ​ង៉ៃ​ធ្វើការ​យ៉ាង​ដូចម្តេច​? (ថ្ងៃទី25 ធ្នូ ឆ្នាំ2014)
  •  វិធី​បន្ថយ​អា​ការៈឈឺ​សាច់ដុំ​ (ថ្ងៃទី25 ធ្នូ ឆ្នាំ2014)
  •  ឈឺចាប់​នៅក្នុង​ពោះ អ្នក​អាច​មាន​ជំងឺ​អ្វី​ខ្លះ​ទៅ​? (ថ្ងៃទី25 ធ្នូ ឆ្នាំ2014)
  •  ​ទទួលទាន​គ្រឿង​ស្រវឹង​ប៉ុន្មាន​ទើប​មិន​ប៉ះពាល់​សុវត្ថិភាព​? (ថ្ងៃទី24 ធ្នូ ឆ្នាំ2014)
  •  រលាក​តម្រងនោម គួរ​តម​អាហារ​អ្វីខ្លះ​? (ថ្ងៃទី24 ធ្នូ ឆ្នាំ2014)
  •  ​ឈឺក្បាល គួរ​គ្រូពេទ្យ​ទេ​? (ថ្ងៃទី24 ធ្នូ ឆ្នាំ2014)
  •  ​ពេលណា​អ្នក​ដឹងថា​អ្នក​ក្តៅខ្លួន​? (ថ្ងៃទី24 ធ្នូ ឆ្នាំ2014)
  •  ​វិលមុខ​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬទេ​? (ថ្ងៃទី24 ធ្នូ ឆ្នាំ2014)
  •  ​តើ​អ្នក​ធ្លាប់​លឺ ជំងឺ​ថប់​អារម្មណ៍​ដែរឬទេ​? (ថ្ងៃទី23 ធ្នូ ឆ្នាំ2014)
  • បំពេញអ៊ីម៉ែលដើម្បីទទួលព័ត៌មាន

    Register | Login | Help