សម្រស់
វិធីសាស្ត្រផាត់មុខសម្រាប់សុភាពនារីដែលមានមុខតូច

ខណៈពេល ដែលមនុស្សរាល់គ្នា តែងព្យាយាមធ្វើអោយខ្លួនឯងមើលទៅឃើញ រាងតូចស្តើងស្វែល នោះ វាមាននូវផ្នែកមួយចំនួន នៃរាងកាយ ដែលត្រូវការបន្ថែម នូវភាពមូលក្រឡង់បន្តិច។ ប្រសិនបើអ្នក មានទម្រង់មុខតូចស្តើង និង ទ្រវែង ឬ អ្នកគ្រាន់តែចង់ធ្វើការបន្ថែម អោយឆ្អឹងថ្ពាល់ អ្នកមើលទៅរាង ប៉ោងបន្តិច ឬ បបូរមាត់ក្រាស់ល្អ អោយសម ទៅលើមុខតូចស្តើង នោះអ្នកអាចធ្វើបាន ដោយមិនចាំធ្វើ ការវះកាត់កែសម្ភស្ស នោះទេ។
ផ្ទុយមកវិញ អ្នកគ្រាន់តែ ប្រើនូវវិធីសាស្ត្រ ក្នុងការតុបតែងមុខមួយចំនួន ដែលអាចធ្វើអោយ ថ្ពាល់ និង ទម្រង់មុខអ្នក មើលទៅហាក់នឹង មូលក្រឡង់ជាងមុនបាន ។ អ្នកគ្រាន់តែ យកគ្រឿងតុបតែង មុខ និង ជក់ផាត់ មកអនុវត្ត អោយដូចជា ជាងគំនូរ ដែលព្យាយាមគូរ ឆ្លាក់រូប ថ្មីមួយចេញមក អញ្ចឹងបានផងដែរ។
ប្រើម្ស៉ៅទ្រនាប់ផាត់នៅលើចង្កា
ទម្រង់មុខដែលស្តើង ហាក់នឹងមើលទៅស្គម និង ទ្រវែងជាងធម្មតា។ ដោយសារតែអ្នក មិនចង់មាន មុខ មើលទៅមុតស្រួច ដូចជាខ្មៅដៃ នោះអ្នកអាចប្រើល្បិច លាក់បាំងនូវភាព មិនគាប់ប្រសើរនេះ ជាមួយនឹង ការប្រើវិធីផាត់ម្ស៉ៅទ្រនាប់ បិទបាំងភាពលេចធ្លោ នៅត្រង់ចង្កា និង តាមបណ្តោយឆ្អឹងថ្គាម ខាងក្រោម ចង្ការបស់អ្នក ។ ម្ស៉ៅទ្រនាប់ អាចជួយបង្កើតស្រមោល និង ធ្វើអោយស្បែករបស់អ្នកមានពណ៌ស្រាលជាងមុន ។ ការបង្កើតស្រមោលនៅលើផ្ទៃមុខនេះ អាចនឹងជួយបិទបាំងនូវ ភាពទ្រវែង និង ធ្វើអោយ មុខ អ្នកមើលទៅ ហាក់ខ្លីជាងមុន ដែលអាចនឹងជួយបន្ថែមនូវភាពមូលក្រឡង់ ទៅកាន់ផ្ទៃមុខ ។
លាបក្រែមបបូរមាត់
ទម្រង់មុខដែលទ្រវែង ថ្គាល់ផត ឬ មានបបូរមាត់រាបស្មើរ កត្តាទាំងអស់នេះ សុទ្ធតែអាចធ្វើអោយ មុខ អ្នកមើល ទៅឃើញតូចស្តើងខុសពីធម្មតា ។ អ្នកអាចបំបាត់រូបភាពនេះបាន ដោយបន្ថែម ពណ៌រាងឌិត បន្តិចទៅលើបបូរមាត់ ដោយត្រូវជ្រើសរើសពណ៌អោយបានសាកសម ។ ចាប់ផ្តើមដោយការគូរត្រេមាត់ ជាមួយនឹង ក្រែមគូរត្រេមាត់ដែលមានពណ៌រាងស្រាលៗ នោះវានឹងធ្វើអោយបបូរមាត់ អ្នកមើលទៅ ពេញល្អ នៅផ្នែកកណ្តាល ។ អ្នកត្រូវលាបក្រែមបបូរមាត់ ដូចធម្មតា និង បន្ទាប់មក លាបពណ៌ដែលរាង ភ្លឺខ្លាំង បន្តិច នៅផ្នែកណ្តាលនៃបបូរមាត់ ដើម្បីទទួលបាននូវ ប្រសិទ្ធភាពនៃការមូលក្រឡង់ របស់បបូរមាត់ ។
កំណត់រកភាពប៉ោងរបស់ថ្ពាល់
ជាធម្មតា ទ្រនុងថ្ពាល់របស់អ្នក គឺជាផ្នែកមួយនៃថ្ពាល់ ដែលហាក់នឹងផត ឬ ខូងបាត់ ប្រសិនបើ អ្នកមាន មុខស្គមស្តើង ។ អ្នកត្រូវ ប្រើម្ស៉ៅផាត់ថ្ពាល់ យកមកផាត់នៅកន្លែងនេះ ដើម្បីធ្វើអោយវាមាន ភាពមូល ប៉ោងឡើងជាងមុន ។ អ្នកត្រូវលាបវា តែនៅត្រង់ចំណុចកណ្តាល ប៉ោងរបស់ថ្ពាល់បានហើយ ។ អ្នកអាច រកពួកវា ឃើញ ដោយ អ្នកត្រូវញញឹម អោយបានខ្លាំងៗ នៅមុខកញ្ចក់ ។ ផ្នែកដែលប៉ោង លៀនចេញមក ក្រៅខ្លាំងនេះ ត្រូវបានគេហៅថា apple ហើយជាកន្លែងដែលអ្នកត្រូវផាត់ម្ស៉ៅ ដើម្បីអោយថ្ពាល់អ្នក មើលទៅពេញជាងមុនបាន៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034
ថ្ងៃទី03 ឧសភា ឆ្នាំ 2013







ព័ត៌មានផ្សេងៗទៀត
-
ជម្រុះរោមមុខ ដោយទឹកឃ្មុំ និងស្ករ
-
ទម្លាប់ទាំង៧ ធ្វើឲ្យស្បែកកាន់តែស្រស់ស្អាតទៅ
-
អាហារដែលធ្វើឲ្យស្បែកសក្នុងរដូវក្តៅ
-
ចង់ពង្រឹងដល់ភាពចាស់របស់ស្បែកគួរតែ...
-
អត្ថប្រយោជន៍ចំពោះសម្រស់ជាពិសេសនៃស៊ុត
-
មានដឹងអត់ថា ផ្លែឪឡឹកអាចជួយឲ្យសក់លូតលាស់ល្អបាន!!!
-
វិធីលាបប្រេងដូង ដើម្បីកម្ចាត់សង្វារ
-
ចំណុចទាំង ៣ ដើម្បីសម្រកទម្ងន់បានលឿន និងងាយស្រួល
-
គ្រាន់តែធ្វើតាមនេះ អ្នកទទួលបានរូបរាងដ៏ល្អឥតខ្ចោះ
-
មនុស្សស្រី ៖ កុំឈប់ស្អាតឲ្យសោះ ទោះបីមានសង្សារ ឬប្តីហើយក៏ដោយ
-
វិធីសាស្ត្របំបាត់បញ្ហាមុន និងស្នាមជាំ ក្រោយពេលសម្រាលកូនរួច
-
អាហារដែលញ៉ាំហើយ ធ្វើឲ្យរាងកាយមានក្លិនក្រអូបប្រហើរ
-
អាហារដែលញ៉ាំហើយ ធ្វើឲ្យរាងកាយមានក្លិនក្រអូបប្រហើរ
-
វិធីប្រើប្រទាលកន្ទុយក្រពើ ដើម្បីបំបាត់ស្នាមសង្វារ
-
មូលដ្ឋានគ្រឹះនៃការថែរក្សាស្បែក
-
ផលប្រយោជន៍៣យ៉ាងនៃផ្លែឪឡឹក
-
ដំណោះស្រាយ សម្រាប់បញ្ហាខ្មៅកន្លែងសម្ងាត់
-
ទឹកផ្លែឈើ២ប្រភេទនេះ នឹងជួយអ្នកឲ្យមានរាងស្អាត
រាល់ការបញ្ចេញមតិយោបល់មិនឆ្លុះបញ្ចាំងពីទស្សនៈ និងការទទួលខុសត្រូវរបស់វេបសាយwww.health.com.khឡើយ។