គុណ​ស​ម្ប​តិ្ត និង គុណវិបត្តិ​នៃ​ការវះកាត់​កែ​សម្ភស្ស​
ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.khថ្ងៃទី05 មេសា ឆ្នាំ2013

​វិធី​កែសម្ភស្ស​ដោយ​ការវះកាត់ គឺជា​វិធី​ដ៏​ងាយស្រួល​មួយ ក្នុង​ការកែតម្រូវ​នូវ​ចំណុច​ណាមួយ ដែល​អ្នក​មិន​ពេញចិត្ត ក្នុង​គោលបំណង​ដើម្បី​ទទួលបាន មកវិញ​នូវ រូបរាងកាយ​ដ៏​សាក​សម និង ល្អឥតខ្ចោះ​មួយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការវះកាត់​កែ​សម្ភស្ស នេះ​មិនមែន​ត្រូវបាន​ធ្វើឡើង ត្រឹមតែ​ការចាក់​ថ្នាំ​ស្ពឹក តែមួយ​មុខ​នោះទេ​។ អ្នក​អាច​នឹង​ទទួលយក នូវ​ទម្រង់​ការ នៃ​ការវះកាត់​ទ្រង់ទ្រាយ​តូច ឬ ធំ​ណាមួយ​ទៅ តាម​ស្ថានភាព​ជាក់ស្តែង ដែល​អ្នក​ចង់​បាន​។
​ម្យ៉ាងវិញទៀត ការវះកាត់​កែសម្ភស្ស​នេះ មិនមែន​ត្រូវ​បាន គេ​អនុវត្ត​ឡើង​ចំពោះ​តែ​ផ្នែក​នៃ​ផ្ទៃមុខ​របស់​អ្នក​ប៉ុណ្ណោះ​ទេ​។ ទម្រង់ការ ដូចជា​ការវះកាត់​បន្តឹង​សុដន់ ឬ ការ​បូម​ខ្លាញ់​ចេញពី​រាងកាយ ក៏​ត្រូវបាន​គេ​ចាត់​ចូលក្នុង ចំណោម​នៃ​ប្រភេទ​នៃ ការវះកាត់​កែសម្ភស្ស​នេះ ផងដែរ​។
​មិន​ថា​លទ្ធផល​ដែល​អ្នកទទួលបាន ល្អ ឬ មិនល្អ​យ៉ាងណាក៏ដោយ ការវះកាត់​កែសម្ភស្ស​នេះ អាច​នឹង​ផ្តល់អោយ​អ្នក​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ទូទៅ​របស់​អ្នក ដូច្នេះហើយ អ្នក​គប្បី​ធ្វើ​ការថ្លឹងថ្លែង និង សម្រេច​ចិត្ត​អោយបាន​ច្បាស់លាស់ មុនពេល​ដែល​អ្នក​ត្រៀមខ្លួន​ជាស្រេច នឹង​ទទួល​សេវាកម្ម​មួយ​នេះ ។​

​គុណ​ស​ម្ប​តិ្ត​នៃ​ការវះកាត់​កែ​សម្ភស្ស​

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន ដែល​អ្នក​អាច​នឹង​ទទួលបាន​ពី​ការវះកាត់​កែ​សម្ភស្ស​៖

  • ​ការវះកាត់​កែ​សម្ភស្ស គឺ​ត្រូវបាន​ធ្វើឡើង ដើម្បី​ជួយ​អោយ​រូបរាង​អ្នក​ស្រស់ស្អាត ដោយ​ការធ្វើ​អោយ​រាងកាយ​អ្នក​មើល​ទៅ​ល្អប្រសើរ​ជាង​មុន​។ ដូច្នេះ ទម្រង់ការ​នៃ​ការវះកាត់​កែ​សម្ភស្ស ដែល​ទទួលបាន​នូវ​ភាពជោគជ័យ​ពេញលេញ  អាច​អោយ​អ្នក​ទទួលបាន​នូវ​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ដែល​ពិតជា​អាច មាន​ឥទ្ធិពល​ជាពិសេស​មកលើ ទំនុកចិត្ត​លើ​ខ្លួន​អ្នក និង បង្កើន​នូវ​អារម្មណ៍​ពេញចិត្ត​ចំ​ពោះ​ខ្លួនឯង គួរ​ជាទី​កត់សម្គាល់​។​
  • ការវះកាត់​កែសម្ភស្ស​នេះ អាច​ជា​វិធី​តែមួយគត់ ដែល​អាច​អោយ​អ្នក​ទទួលបាន​នូវ រូបរាង​ល្អឥតខ្ចោះ​ដូច​អ្វី ដែល​អ្នក​ធ្លាប់​ស្រមៃ​ចង់បាន​។ វា​អាច​ជា​វិធី​លឿន​បំផុត ក្នុង​ការផ្លាស់ប្តូរ​ខ្លួន​អ្នក ដោយ​មិន​ត្រូវការ​ចំណាយពេល​ច្រើន និង ការហ្វឹកហាត់​លុត​ដំ​ខ្លាំង​។​
  • ការវះកាត់​ដែល​ទាក់ទង ទៅ​នឹង​ការ​បង្រួម​សុដន់ អោយ​តូច​ជាង​មុន ត្រូវបាន​គេ​អះអាងថា វា​មាន អត្ថប្រយោជន៍​ជួយ​ដល់​ស្ត្រី ដែល​មាន​ការ​រងគ្រោះ​ពី​ការឈឺចាប់​រុំាំរ៉ៃ​នៅ​ត្រង់​ឆ្អឹងខ្នង​។​
  • ការកែទម្រង់​ឆ្អឹង​ក្តោង​ច្រមុះ អាច​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន ចំពោះ​ស្ត្រី ដែល​មាន​បញ្ហា​ក្នុង ការដកដង្ហើម ដោយសារតែ បញ្ហា​នៃ​ការ​វៀច​ខ្ទង់​ច្រមុះ​។ ទម្រង់ការ​នៃ​ការវះកាត់​កែ​សម្ភស្ស ដើម្បី​កែ​ទ្រង់ទ្រាយ របស់​ឆ្អឹងច្រមុះ គឺ​ពិតជា​អាច​ជួយ​អោយ​ពួកគេ ដកដង្ហើម​បាន​ប្រសើរ​ជាង​មុន​បាន​។​
  • ​ដូច្នេះហើយ ក្រៅ​ពី​ការជួយ​កែប្រែ​នូវ​រូបរាង​របស់​អ្នក ការវះកាត់​កែ​សម្ភស្ស ក៏​អាច​នឹង​ផ្តល់​អោយ​អ្នក​នូវ អត្ថប្រយោជន៍​មួយចំនួន ចំពោះ​សុខភាព​របស់​អ្នក​បាន​ផង​ដែរ​។​

គុណវិបត្តិ​នៃ​ការវះកាត់​កែ​សម្ភស្ស​

​ការ​ស្ថិតនៅក្រោម​ផ្លែកាំបិត មិនមែន​សុទ្ធតែ​ផ្តល់អោយ អ្នក​នូវ​ផល​ជា​វិជ្ជមាន​តែ​ម្យ៉ាង​នោះទេ​។ វា​ក៏​អាច នឹង​ផ្តល់អោយ​អ្នក​ផងដែរ​នូវ ផល​ជា​អវិជ្ជមាន ដែល​អ្នក​អាច​នឹង ប្រឈម​នឹង​វា បើ​ទោះ​ជា​អ្នក បាន​ទៅ​ទទួល​សេវាកម្ម​កែ​សម្ភស្ស ពី​គ្រូពេទ្យ​ជំនាញ​វះកាត់​ដ៏​ល្អឥតខ្ចោះ​ជាង​គេ​ក៏​ដោយ ។​

  • ការវះកាត់​បន្តឹង​ស្បែក​មុខ អាច​នឹង​ធ្វើអោយ​មាន​ផល​បំផ្លាញ យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់ សសៃប្រសាទ នៅ​លើ​ផ្ទៃមុខ​។ ពេលខ្លះ​ការខូចខាត​នេះ អាច​នឹង​ធ្ងន់ធ្ងរ  សមល្មម​ដែល​អាច​នឹង​ធ្វើអោយ​អ្នក ស្ពឹក​ទាំងស្រុង ដោយ​លែង​ដឹង​នូវ​អារម្មណ៍​អ្វី​ទាំងអស់​។ ស្ថានភាព​នេះ អាច​នឹង​បន្ត​មាន ក្នុង​រយៈពេល​ដ៏​យូរ  រហូតដល់​ពេល​ណាមួយ ដែល​សសៃប្រសាទ​ទាំងនោះ​ជា​សះស្បើយ​វិញ បាន​ទាំងស្រុង​។  នៅក្នុង​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ វា​អាច​នឹង​មិន​ត្រលប់​មក​រក​សភាព​ដើម​វិញ​ឡើយ​។​
  • ពេលខ្លះទៀត ប្រសិនបើ​អ្នក ធ្វើការ​ជ្រើសរើស​យក ទម្រង់ការ​នៃ​ការវះកាត់ ខ្នាត​ធំ វា​អាច​នឹង​តម្រូវ​អោយ​អ្នក យក​ចេញ​នូវ​ស្បែក និង ជាលិកា​ក្នុង​ចំនួន​ណា​មួយ​ដែល គួរអោយកត់សម្គាល់​។ ហើយ​វា​អាច​នឹង​ធ្វើអោយ​អ្នក​បាត់បង់​ឈាម និង ប្រឈម​នូវ​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​ខ្ពស់ ផងដែរ​។​
  • ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរ​រូបរាង​នេះ ក៏​អាច​នឹង​ជះ​ឥទ្ធិពល​បានដែរ ទៅដល់​កត្តា​ចិត្តសាស្ត្រ របស់​អតិ​ជន​។ វា​អាច​នឹង​មិនមែន​ជា​ការ​ងាយស្រួល ក្នុង​ការទទួលយក នូវ​ការផ្លាស់ប្តូរ​ទាំង​ស្រុង ក្នុងពេល​តែមួយ​។ មិន​ថា​លទ្ធផល​ល្អ ឬ មិនល្អ អតិថិជន អាច​នឹង​ត្រូវការ​ពេលវេលា​ខ្លះ ក្នុង​ការរៀន​សម្រប​ខ្លួន និង ទទួលយក​នូវ ស្ថានភាព​រូបរាងកាយ​ថ្មី​មួយ ដែល​ខុស​ពី​ពេលមុន ៕

 

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត
  •  ក្រចកដៃ​ដុះ​លឿន​ជាង ក្រចក​ជើង​? ហេតុអ្វី​? (ថ្ងៃទី21 តុលា ឆ្នាំ2014)
  •  វិធីសាស្ត្រ​សម្រក​ទម្ងន់ តាម​បែប​ធម្មជាតិ​ (ថ្ងៃទី19 តុលា ឆ្នាំ2014)
  •  ធ្វើ​ម៉េច​ទើប​ស​ក់មាន​ភាព​រលោង​ទៅ​? (ថ្ងៃទី16 តុលា ឆ្នាំ2014)
  •  វិធីសាស្ត្រ​ការពារ “​សុដន់​” អោយមាន​សុខភាព​ល្អ​ (ថ្ងៃទី14 តុលា ឆ្នាំ2014)
  •  សក់​ក្រាស់ តាម​បែប​ធម្មជាតិ​ (ថ្ងៃទី12 តុលា ឆ្នាំ2014)
  •  សើច​ច្រើន អាច​បណ្តាល​អោយ​ស្បែក​មុខ​ជ្រួញ​? (ថ្ងៃទី11 តុលា ឆ្នាំ2014)
  •  វិធីសាស្ត្រ​ងាយៗ ក្នុង​ការបំបាត់​មុន​ខ្នង​ (ថ្ងៃទី11 តុលា ឆ្នាំ2014)
  •  អាថ៌កំបាំង នៃ​ការទប់ស្កាត់​ភាព​ចាស់​ (ថ្ងៃទី09 តុលា ឆ្នាំ2014)
  •  ​តើ​មាន​អ្វីខ្លះ កំពុងតែ​រស់នៅ​លើ​ស្បែក​របស់​យើង​? (ថ្ងៃទី09 តុលា ឆ្នាំ2014)
  •  ហែល​ទឹក អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​ (ថ្ងៃទី08 តុលា ឆ្នាំ2014)
  •  ប្រអប់ជើង​ស្ងួត និង​ប្រេះ​កែងជើង គួរ​ធ្វើ​ដូចម្តេច​? (ថ្ងៃទី08 តុលា ឆ្នាំ2014)
  •  លំ​ហាត់ប្រាណ ដោយ​ការលើក​ដុំ​ដែក​ (ថ្ងៃទី07 តុលា ឆ្នាំ2014)
  •  បញ្ហា​ស្បែក​យារ អាច​ការពារ​បាន​ (ថ្ងៃទី06 តុលា ឆ្នាំ2014)
  •  តើ​អ្នក​មាន​ទម្ងន់​សមស្រប​ហើយ​ឬ​នៅ​? (ថ្ងៃទី06 តុលា ឆ្នាំ2014)
  •  បញ្ហា​សម្រស់ ដែល​អ្នក​ធ្វើ​ខុស​ដដែល​ (ថ្ងៃទី06 តុលា ឆ្នាំ2014)
  •  ការថែរក្សា​សម្រស់ នៅ​រដូវក្តៅ​ (ថ្ងៃទី04 តុលា ឆ្នាំ2014)
  •  វិធីសាស្ត្រ ការពារ​ស្លាកស្នាមរ​បស់​មុន​ (ថ្ងៃទី04 តុលា ឆ្នាំ2014)
  •  ពេល​ព្យាបាល​បញ្ហា​ចៃ​លើ​ក្បាល អ្នក​មិន​គួរ ... (ថ្ងៃទី04 តុលា ឆ្នាំ2014)
  •  នរណា​ខ្លះ ដែល​ងាយ​នឹង​កើត​អ​ង្គែ​? (ថ្ងៃទី03 តុលា ឆ្នាំ2014)
  •  សក់ មាន​សុខភាព​ល្អ ដោយសារ ... (ថ្ងៃទី02 តុលា ឆ្នាំ2014)
  • បំពេញអ៊ីម៉ែលដើម្បីទទួលព័ត៌មាន

    Register | Login | Help