ជំងឺទឹកនោមផ្អែម

មាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀត គួរ​ធ្វើ​ម៉េច​?

​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​គួរតែមាន​ការប្រុងប្រយ័ត្ន​ច្រើន​ដើម្បី​ប្រាកដថា ទាំង​ម្តាយ និង​កូន​មាន​សុខភាព​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ​។ 

​ការ​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ម្តាយ​ឡើង​ខ្ពស់​អាច​រំខាន​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ ដែល​ជាហេតុ​នាំ​ឲ្យ​កូន​កើត​មក​ខូច​អវៈយវៈ ឬរ​លូ​ត​បាន​។ រឿង​នេះ​កើតឡើង​ជាពិសេស និង​ពិត​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​គួរតែ​ធ្វើ​ដើម្បី​មាន​សុខភាព​ល្អ​នោះ​មានដូចជា​៖
•​    ​ធ្វើយ៉ាងណា​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យនៅ​ធម្មតា​មុនពេល និង​ក្នុង​ពេល​មាន​ផ្ទៃពោះ​
•​    ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
•​    ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​
•​    ​ហាត់ប្រាណ​ជា​ទៀងទាត់ ដោយ​មាន​ការណែនាំ​ពី​គ្រូពេទ្យ​ត្រឹមត្រូវ​ផង​
•​    ​លេបថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ធ្វើ​ទៅ​តាម​ការណែនាំ​ពី​គ្រូពេទ្យ​
•​    ​ឈប់​ជក់បារី​
•​    ​លេបថ្នាំ​អាស៊ីតហ្វូលិ​ក និង​ថ្នាំ​វីតាមីន​ចម្រុះ​ទៅ​តាម​ការណែនាំ​ពី​គ្រូពេទ្យ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play