ជំងឺទូទៅ

ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ទឹកនោមផ្អែម​អាច​ធ្វើឲ្យអាយុខ្លី

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការ​ដែល​មាន​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោម​ផ្អែម​ទាំងពីរ​ប្រភេទ​សុទ្ធតែ​អាច​កាត់បន្ថយ​អាយុ​បាន​រហូត​ដល់ ២៣​ឆ្នាំ​ទាំង​អស់​។ វា​គឺជា​ដំណឹង​ល្អ​មួយ​ត្រង់​ថា ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ដូចជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​បង្ការ​បាន​។ ចំណែកឯ The Guardian វិញ​បាន​និយាយថា ការ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ទាំង​ជំងឺ​គាំងបេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ វា​នឹង​អាច​បន្ថយ​អាយុ​មនុស្ស​រហូតដល់ ១០​ឆ្នាំ​ដែរ​។ 

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ការស្លាប់​ច្រើនជាង ១៣០០០០​ករណី​រយៈពេល ៥០​ឆ្នាំ​។ បន្ទាប់មក​ពួកគេ​បាន​ប៉ាន់ស្មាន​ទៅលើ​ការបន្ថយ​អាយុ​របស់​ជំងឺ​ខុសៗ​គ្នា​ជា​ច្រើន​តែ​មួយ និង​មាន​ជំងឺ​ច្រើន​ចូលគ្នា ហើយក៏​បាន​រកឃើញថា ជំងឺ​ធំៗ​ទាំងបីរ​ខាងលើ​បាន​ធ្វើឲ្យ​អាយុ​របស់​អ្នកជំងឺ​ខ្លី​យ៉ាង​គួរឲ្យកត់សម្គាល់​។ 

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ក្រុមមនុស្ស​ជាច្រើន និង​រយៈពេល​វែង​មួយ​ដើម្បី​ធ្វើ​ការប៉ាន់ស្មាន ដោយ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ពួកយើង​ចំពោះ​ការសន្និដ្ឋាន​ដ៏​សំខាន់​របស់​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ធ្វើឡើង​ដោយ​ផ្អែក​ទៅលើ​មធ្យមភាគ​ប៉ុណ្ណោះ​។ 

​រាល់​ការប្រឈមមុខ និង​អាយុ​រស់​មនុស្ស​ម្នាក់​គឺជា​រឿង​បុគ្គល ហើយ​វា​ក៏​មិន​ដែល​យឺត​ពេល​ដែរ​ក្នុង​ការពង្រឹង​ដល់​សុខភាព​ទោះបីជា​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​មួយ​ឬ​ច្រើន​ក៏​ដោយ​។ អ្នក​នៅ​តែ​អាច​ធ្វើការ​ដើម្បី​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ ហាត់ប្រាណ​ច្រើន ញ៉ាំ​អាហារ​ផ្តល់​សុខភាព មិន​ជក់បារី និង​មិន​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play