យុវ័យ

​រឿង ៨​យ៉ាង​ដែល​ប្តី​គ្រប់រូប​ចង់បាន​ពី​ប្រពន្ធ ប៉ុន្តែ​មិន​ចង់​និយាយ​ប្រាប់​

​មនុស្ស​គ្រប់គ្នា​តែងតែ​ដឹង​ហើយ​ថា ទំនាក់ទំនង​ស្នេហា​ដ៏​ល្អឥតខ្ចោះ​នោះ​គឺ​មិន​ទាន់​កើត​មាន​នៅឡើយ​ទេ ទោះបីជា​ទំនាក់ទំនង​ស្នេហា​ដ៏​សប្បាយចិត្ត​បំផុត​នៅតែ​បង្កើត​ឡើង​ដោយ​ការលះបង់ និង​ការឈ្លោះគ្នា​ខ្លះ​ដែរ​។ ប៉ុន្តែ​រឿ​ប៉ុណ្ណឹង​មិន​អាច​ផ្លាស់ប្តូរ​នូវ​ការពិត​ដែល​មនុស្ស​គ្រប់​គ្នា​តែងតែ​ស្រមៃ​អំពី​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។​

​មនុស្ស​ស្រី​តែងតែ​ស្រមៃ​ចង់​បាន​បុរស​ដ៏​មាន​មន្ត​ស្នេហ៍​ធ្វើ​ជា​គូរ​អ​នា​គត់​ទោះបីជា​សុបិន្ត​នោះ​មិន​បាន​ក្លាយទៅជា​ការ​ពិត​ក៏ដោយ​។ ប៉ុន្តែ​អ្វី​ដែល​អាច​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​គឺថា បុរស​ក៏​មានក្តី​ស្រមៃ​បែបនេះ​ដែរ​។ ពួកគេ​តែងតែ​ស្រមៃ​ចង់បាន​ប្រពន្ធ​ដ៏​ល្អឥតខ្ចោះ និង​ជីវិត​ដ៏​អស្ចារ្យ​។ ប្តី​របស់​អ្នក​ប្រហែលជា​មិន​សុំ​អ្នក​ត្រង់ៗ​ដើម្បី​បំពេញ​ការចង់បាន​របស់​គាត់​នោះទេ ដូច្នេះ​យក​ល្អ ប្រពន្ធ​គួរតែ​ដឹង​អំពី​អ្វី​ដែល​ប្តី​ខ្លួន​ចង់​បាន​ផង ព្រមទាំង​រៀបចំ​សម្រាប់​គាត់​ដើម្បី​ភាព​រីករាយ​ទៅ​។ ខាងក្រោម​នេះ​គឺជា​រឿង មួយចំនួន​ដែល​ប្តី​អ្នក​តែងតែ​ចង់បាន​ពី​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​មិន​ដែល​ប្រាប់​ឲ្យ​ប្រពន្ធដឹង​នោះទេ​៖

  1. ​ភាព​ភ្ញាក់ផ្អើល​អ្វី​មួយ​ដូចជា អាហារ​ពេល​យប់​ដ៏​អស្ចារ្យ ការដើរ​កម្សាន្ត ឬ​ការដូ​តិចតួច​ដែល​អ្នក​ផ្តល់ឲ្យ​
  2. មនុស្ស​ប្រុស​ចូលចិត្ត និង​ចង់បាន​ប្រពន្ធ​ដែល​ផ្តល់​ភាពស្មោះត្រង់​១០០​ភាគរយ​សម្រាប់​ខ្លួន​
  3. ​មាន​ការជជែក​គ្នា​យ៉ាង​ស៊ី​ជំរៅ​ចំពោះ​ប្រធានបទ​ដែល​អ្នក​ទាំង​ពីរ​ចូល​ចិត្ត​និយាយ​ប្រាប់​គ្នា​
  4. ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ល្អ ជាពិសេស​នៅពេល​គាត់​ត្រឡប់មក​ពី​ធ្វើការ​យ៉ាង​នឿយហត់​តែម្តង​
  5. ​មនុស្ស​ប្រុស​គ្រប់រូប​តែងតែមាន​មោទនៈភាព​នៅ​ពេល​ប្រពន្ធ​របស់​ខ្លួន​ចេះ​ថែរក្សា​ខ្លួនឯងបាន​យ៉ាង​ល្អ​
  6. ​មិន​ថា​ខ្ញុំ​ឬ​គេ​ទេ តែងតែ​ចូលចិត្ត ស្តាប់ និង​ដឹងថា​ប្រពន្ធ​របស់​ខ្លួន​សប្បាយចិត្ត​
  7. ​ការផ្តល់​នូវ​ភាព​ជឿជាក់​យ៉ាង​ពេញលេញ​សម្រាប់​គាត់​

​ប្តី​របស់​អ្នក​ប្រហែល​ជា​ចង់​ប្រាប់​អ្នក​ឲ្យដឹងថា គាត់​ចង់បាន​រឿង​ទាំងអស់​ខាងលើ​ណាស់ ប៉ុន្តែ​គាត់​នឹង​កាន់តែ​សប្បាយចិត្ត​ខ្លាំង​ទៀត​បើសិន​ជា​អ្នក​អាច​ធ្វើ​រឿង​មួយចំនួន​នៃ​រឿង​ខាងលើ​នេះ​បាន ហើយ​ទំនាក់ទំនង​ស្នេហា​របស់​អ្នកនឹង​កាន់តែ​រឹងមាំ​ជាង​មុន​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play