ជំងឺរាគ និង អាហារ​សំរាប់ធ្វើ​ឲ្យ​ធូរស្រាល
អត្ថបទត្រួតពិនិត្យដោយ វេជ្ជ.ងួនសេរ័ត្នថ្ងៃទី25 មេសា ឆ្នាំ2012

​ជំងឺរាគ ជាធម្មតា​បង្ករ​ឡើង​នៅពេល​ដែល​បាក់តេរី ឬ វីរុស បង្ក​ការ​រលាក​នៅក្នុង​ពោះវៀន​។ លើសពីនេះទៅទៀត អាហារ​មួយ​ចំនួន​ដូចជា ទឹកឃ្មុំ មេ​ស្ករ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ​មិនមែន​សុទ្ធតែ​ជា​អាហារ​ដែល​រលាយ​ទាំងអស់​ទេ និង ថែមទាំង​អាច​បង្ករ​ការឡើង​ជូ​រងុំ (​ដូច​ដំណើរ ផលិត​ស្រា​) នៅក្នុង​ពោះវៀន​ទៀតផង​។ រាងកាយ​របស់​យើង​ឆ្លើយតប​នឹង​បញ្ហា​នេះ​ដោយ​បញ្ចេញ​ទឹក​ជាច្រើន​ទៅក្នុង​ពោះវៀន ដោយហេតុនេះ​ហើយ​ទើប​លាមក​រាវ​។​

​បើ​សំណាងល្អ ជំងឺរាគ​កើតឡើង​តែ​ពីរ ឬ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់មក​ក៏​បាត់​ទៅ​វិញ​។ ប៉ុ​នែ្ត នៅពេល​ដែល​វា​កើត​យូរ​ជាង​នេះ វា​អាច​ធ្វើអោយ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ជាច្រើន រួម​ទាំង​សារធាតុ​ខនិជ​ដែលមាន​តួនាទី​គ្រប់គ្រង​សំពាធ​ឈាម ចង្វាក់​បេះដូង និង​ចលនា​សាច់ដុំ​។ អាស្រ័យ​ហេតុនេះ​ហើយ គ្រូពេទ្យ​ជាធម្មតា​ផ្តល់​ដំបូន្មាន​ឲ្យ​ផឹកទឹក​ផ្លែឈើ កូកាកូឡា​ដែល​គ្មាន​ជាតិ​ហ្គាស ឬក៏​ភេស្ជៈ​កីឡា​គ្រប់​ពេល​ដែល​អ្នកមាន​ជំងឺរាគ​ដើម្បី​ជំនួស​ឲ្យ​ជាតិ​ស្ករ និង​សារធាតុ​ខនិជ​ដែល​បាត់បង់​។​

​វេជ្ជបណ្ឌិត Marvin M. Schuster ដែល​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​ផ្នែក​ជំងឺ​មិន​ប្រក្រតី​នៃ​ការរំលាយ​អាហារ​នា​ទីក្រុង​បាល់​ទី​ម័រ សហរដ្ឋ​អាមេរិក​និយាយ​ថា ដូច្នេះ នៅពេលដែល​មាន​ជំងឺរាគ យល់​ល្អ​គួរតែ​ញ៉ាំ​អាហារ​ដែល​សាបៗ​បំផុត​ដូចជា មី នំ​បុ័ង និង​ទឹកជ្រលក់​ធ្វើ​ពី​ផ្លែ​ប៉ោម ដោយសារតែ​អាហារ​ទាំងអស់​នេះ​មិន​ធ្វើអោយ ប៉ះពាល់​បន្ថែមទៀត​ដល់​ពោះវៀន​ដែល​កំពុងតែ​មាន​បញ្ហា​ស្រាប់​នោះ​ទេ​។ ហើយ​សារប្រយោជន៍​បន្ថែមទៀត​របស់​អាហារ​ទាំងនេះ​គឺ ជាតិ​ស​សៃដែល​ដើរ​តួនាទី​ដូចជា​អេ​ប៉ុង​ស្រូបទឹក​នៅក្នុង​ពោះវៀន និង​ជួយ​សំងួត​ពោះវៀន​ទៀតផង​។​

បញ្ហា​ជាមួយ​ឡាក់​តូ​ស (Lactose៖ សារធាតុ​ដែល​មាន​នៅក្នុង​ទឹកដោះគោ​)

​អ្នកខ្លះ​គ្រាន់តែ​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ ឈីស រឺ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងទៀត​ក៏​កូរពោះ​បាត់ទៅហើយ​។ នេះ​ដោយសារតែ​មនុស្ស​ពេញវ័យ​ខ្លះ​មិន​មាន​នូវ​អង់ស៊ីម​ម្យ៉ាង​ឈ្មោះថា ឡាក់​តាស​(Lactase) ដើម្បី​រំលាយ​ទាំងស្រុង​នូវ​ជាតិ​ស្ករ (Lactose) ដែល​មាន​នៅក្នុង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ទេ​។ តាមពិត​ទៅ​ប្រហែលជា​ពាក់កណ្តាល​នៃ​ប្រជាជន​ក្នុង​ពិភពលោក​មាន​បញ្ហា​នេះ​តាម​កំរិត​ខ្លាំង ឬ​ខ្សោយ​។ លោក​ដុក​ទ័រ Schuster និយាយថា ការ​មិន​ធន់​នឹង​សារធាតុ​ឡាក់​តូ​ស​នេះ គឺជា​មូលហេតុ​ទូទៅ​មួយ​ដែល​ធ្វើឲ្យ​រាគ​។​

​គាត់​បាន​បន្តទៀតថា បើសិន​ជា​អ្នក​រាគ ហើយ​សង្ស័យ​ថា​បណ្តាលមកពី​បញ្ហា​ទាក់ទង នឹង​ឡាក់​តូ​ស ចូរ​ធ្វើតេស្ត​មួយ​ដោយ​មិន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹក​គោ​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើការ​បាន​ស្រួលបួល​វិញ បន្ទាប់​ពី​នេះ​មក សាកល្បង​ញ៉ាំ​ទឹកដោះគោ​ពីរ ឬ​បី​កែវ​។ ប្រសិនបើ អ្នក​មាន​បញ្ហា​មិន​ធន់​នឹង​ឡាក់​តូ​ស នោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកនឹង​ឲ្យ​អ្នកដឹងក្នុ​ង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​

​បើ​ទោះ​ជា​អ្នក​មាន​បញ្ហា​នេះ​ក៏​ដោយ ក៏​អ្នក​មិនចាំបាច់​បញ្ឈប់​ការ​ញ៉ាំ​ទឹកដោះគោ​ទាំងស្រុង​ដែរ​។ អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ មី​ឈី​ហ្គេន បាន​រកឃើញ​ថា​ជា​ទូទៅ មនុស្ស​អាច​ញ៉ាំ​ទឹកដោះគោ ប្រាំបី អោ​នស៍ (១ អោ​នស៍ ប្រហែល ២៨​ក្រាម​) ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​បញ្ហា​។ ការ​ញ៉ាំ ឈីស និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ មិន​ចោទ​ជា​បញ្ហា​ទេ បើ​អ្នក​ញ៉ាំ​វា​លាយ​ជាមួយ​អាហារ​ដទៃទៀត​។ អ្នក​ដែល​មាន​បញ្ហា​មិន​ធន់​នឹង​ឡាក់​តូ​ស​អាច​ញ៉ាំ​ទឹកដោះគោ​ជូរ​បាន ព្រោះ​វា​ផ្ទុក​ឡាក់​តូ​ស​តិច​ជាង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដទៃទៀត​។ 

ទឹកឃ្មុំ​បង្ករ​បញ្ហា​

​ទឹកឃ្មុំ និង​ទឹក​ផ្លែឈើ ក៏​អាច​ធ្វើអោយ​អ្នក​រាគ​បានដែរ ដោយសារតែ វា​មាន​ផ្ទុក​សារធាតុ​ដែល​ជា​ធម្មជាតិ​ម្យ៉ាង​ហៅថា ហ្វ្រា​ក់​តូស (Fructose)​។ នៅពេល​ដែល​អ្នក​ញ៉ាំ​ហ្វ្រា​ក់​តូស​ច្រើន ជាតិ​ស្ករ​នេះ​អាច​ចូលទៅក្នុង​ពោះវៀន​របស់​អ្នក​ដោយ​មិន​រលាយ​។ យូរៗ​ទៅ វា​ក៏​ចាប់ផ្តើម​ឡើង​ជូរ​ផ្អូម​នៅក្នុង​ពោះវៀន រួច​បង្ករ​ឲ្យមាន ហ្គាស និង​ធ្វើឲ្យ​រាគ​។​

​សូម្បី​តែ​ចំនួន​ដ៏​តិចតួច​របស់​ហ្វ្រា​ក់​តូស​ក៏​អាច​បង្ករ​បញ្ហា​ផងដែរ​។ ដូច្នោះ​ហើយ William Ruderman វេជ្ជបណ្ឌិត​ផ្នែក​ក្រពះ​ពោះវៀន នៅ Orlando រដ្ឋ Florida ផ្តល់​ជា​ដំបូន្មាន​ឲ្យ​យើង​ចេះ​ត្រួតពិនិត្យ​ដោយ​ខ្លួន​ពី​បរិមាណ​របស់​ភេស្ជៈ ឬក៏​អាហារ​មាន​ជាតិ​ហ្វ្រា​ក់​តូស​ដែល​អាច​ធ្វើឲ្យ​យើង​រាគ​។​

​សារធាតុ​បន្ថែម​បង្កបញ្ហា​

​ជំងឺរាគ​អាច​បង្ករ​ឡើង​មក​ពី​សារធាតុ​បន្ថែម​មួយចំនួន ដូចជា ស្ករ​កៅស៊ូ​ដែល​មាន​បន្ថែម​ជាតិ​ស៊ក​ប៊ីតុល (Sorbitol) ជា​សារធាតុ​ផ្អែម​ម្យ៉ាង ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ពិបាក​ក្នុង​ការរំលាយ​។ ដូចនឹង​ហ្វ្រា​ក់​តូ​សដែរ ស៊ក​ប៊ីតុល​ទៅជូរ​ផ្អូម​ក្នុង​ពោះវៀន ហើយ​អាច​បង្ករ​ជា​ជំងឺរាគ​។​

​សារធាតុ​បន្ថែម​ដែល​មាន​ជាតិ​ផ្អែម​ដទៃទៀត ដែល​អាច​បង្ករ​ជា​បញ្ហា​ស្រដៀង​គ្នា​ដែរ​នេះ មានដូចជា ម៉ាន​នី​តុល (Mannitol) ស៊ី​លី​តុល (Xylitol) អេ​រីទ្រី​តុល (Erythritol) និង​ឌី​តា​ហ្គ៉ា​តូស (D-tagatose)​។ ចូរ​ពិនិត្យមើល​រក​សារធាតុ​ទាំងនេះ នៅលើ​ផ្លាក​គ្រឿងផ្សំ​របស់​ផលិតផល​។ សារធាតុ​ទាំងអស់នេះ​ត្រូវបាន​គេ​ហៅ​ថា​ជាតិ​អាល់កុល​ផ្អែម (Sugar alchohols)​។ ពោះវៀន​ស្រូប​សារធាតុ​ទាំងនេះ​យ៉ាង​យឺត និង​មិន​បាន​ពេញលេញ​ទេ​។ មនុស្ស​ជាច្រើន​អាច​កើត​មាន​បញ្ហា​ទាំងនេះ បើសិន​ជា​ពួកគេ​ញ៉ាំ ស៊ក​ប៊ីតុល ច្រើនជាង ៥០​ក្រាម​/​ថ ឬ ក៏​ម៉ាន​នី​តុល​ច្រើនជាង ២០​ក្រាម​/​ថ​។

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត
  •  វិធី​ពង្រឹង​ទំនាក់ទំនង នៅ​កន្លែងធ្វើការ​ (ថ្ងៃទី25 តុលា ឆ្នាំ2014)
  •  ក្លិន​មាត់អាក្រក់​ប៉ះពាល់​ដល់​ស្នេហា​ដូច​ម្តេចទៅ​? (ថ្ងៃទី25 តុលា ឆ្នាំ2014)
  •  ធ្វើយ៉ាងណា ទើប​អាច​ផ្តោត​អារ​ម្មរណ៍​បានល្អ​? (ថ្ងៃទី24 តុលា ឆ្នាំ2014)
  •  ហេតុផល ដែល​ធ្វើអោយ​មនុស្ស​យើង​ខ្លាច​ស្នេហា​ (ថ្ងៃទី23 តុលា ឆ្នាំ2014)
  •  ដើម្បី​យកឈ្នះ​គូប្រជែង គួរ​ធ្វើ​ដូចម្តេចខ្លះ​? (ថ្ងៃទី17 តុលា ឆ្នាំ2014)
  •  សង្សារ​ខ្លួន មិន​សប្បាយចិត្ត យ៉ាង​អាថ៌កំបាំង​ (ថ្ងៃទី17 តុលា ឆ្នាំ2014)
  •  វិធី​បង្កើត និង​ថែរក្សា​ទំនាក់ទំនង​ល្អ​មួយ​ (ថ្ងៃទី14 តុលា ឆ្នាំ2014)
  •  ធ្វើ​ដូចម្តេច​ទើប​អាច បំភ្លេច​អ្នក​ចាស់​បាន​? (ថ្ងៃទី14 តុលា ឆ្នាំ2014)
  •  ជំនាញ​ទំនាក់ទំនង មាន​សារៈសំខាន់​ (ថ្ងៃទី12 តុលា ឆ្នាំ2014)
  •  គន្លឹះ ៣ សម្រាប់​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ​ (ថ្ងៃទី11 តុលា ឆ្នាំ2014)
  •  សញ្ញា នៃ​ការ​ណាត់ជួប បរាជ័យ​ (ថ្ងៃទី09 តុលា ឆ្នាំ2014)
  •  “​ស្នេហា​” មាន​អ្វី​សំខាន់​ទៅ​? (ថ្ងៃទី09 តុលា ឆ្នាំ2014)
  •  សាក់​លើ​ស្បែក អាច​បង្ក​បញ្ហា​អ្វីខ្លះ​? (ថ្ងៃទី06 តុលា ឆ្នាំ2014)
  •  ចង់អោយ​អតិថិជន​បង់លុយ​ទាន់ពេល​! ងាយ​តើ​! (ថ្ងៃទី06 តុលា ឆ្នាំ2014)
  •  ធ្វើ​ម៉េច​ទើប​អាច​អោយ ប្រពន្ធ​ខ្ញុំ​មាន​កូន​បាន​? (ថ្ងៃទី06 តុលា ឆ្នាំ2014)
  •  សុភមង្គល​ក្នុង​គ្រួសារ ៖ ឪពុក​ល្អ​! ប្តី​ល្អ​! មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​? (ថ្ងៃទី04 តុលា ឆ្នាំ2014)
  •  សញ្ញា​ប្រកាសអាសន្ន នៃ​ការចង់​សម្លាប់ខ្លួន​ (ថ្ងៃទី03 តុលា ឆ្នាំ2014)
  •  វិធីសាស្ត្រ ថែរក្សា​មិត្តភក្តិ​ (ថ្ងៃទី03 តុលា ឆ្នាំ2014)
  •  មិត្តភក្តិ គឺ​ជា​នរណា​? (ថ្ងៃទី02 តុលា ឆ្នាំ2014)
  •  ស្នេហា​ពិត មានន័យ​ដូចម្តេច​? (ថ្ងៃទី02 តុលា ឆ្នាំ2014)
  • បំពេញអ៊ីម៉ែលដើម្បីទទួលព័ត៌មាន

    Register | Login | Help