មនុស្សយើងភាគច្រើនប្រហែលជាមិនចូលចិត្តមឺមត្រាវទេ ដោយសារតែវាធ្វើឲ្យផោមច្រើន និងមានក្លិនមិនល្អ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជារុក្ខជាតិមួយប្រភេទដែលល្អចំពោះសុខភាពច្រើនយ៉ាង ដោយសារតែជីវជាតិដែលវាបានផ្តល់ឲ្យ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៣យ៉ាងដែលមឺមត្រាវអាចធ្វើបានចំពោះសុខភាពមនុស្សយើង៖
សុខភាពពោះវៀន
មឺមត្រាវជាប្រភពដ៏អស្ចារ្យមួយនៃជាតិសរសៃ។ ប្រជាជនអាមេរិកភាគច្រើនគឺមិនទទួលបានជាតិសរសៃគ្រប់គ្រាន់ពីរបបអាហារឡើយ ខណៈពេលដែលតម្រូវការប្រចាំថ្ងៃមនុស្សយើងជាមធ្យមប្រហែល ១៥ក្រាម។ ស្រ្តីត្រូវការជាតិសរសៃ ២៥ក្រាមក្នុងមួយថ្ងៃ ខណៈពេលដែឡបុរស ៣៨ក្រាម។ ការបន្ថែមមឺមត្រូវទទួលទានមិនត្រឹមតែជួយបំបាត់ការទល់លាមកទេ តែវាក៏ជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងទម្ងន់មានសុខភាពល្អដែរ។
បញ្ចុះកូឡេស្តេរ៉ុល
ជាតិសរសៃក្នុងមឺមត្រាវ វាប្រភេទសរសៃមិនរលាយ ដែលត្រូវបានគេរកឃើញថា ជួយបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ ពង្រឹងដល់មុខងាររំលាយអាហារ និងមានទម្ងន់សុខភាពល្អ។ ជាតិសរសៃមិនរលាយ ជួយបញ្ចុះកូឡេស្តេរ៉ុល និងសម្ពាធឈាមដែរ។ កាលណាសម្ពាធឈាមចុះមកធម្មតា ហើយមិនលើសកូឡេស្តេរ៉ុលក្នុងឈាមទៀត នោះអ្នកនឹងមិនងាយមានជំងឺបេះដូងឡើយ។
សម្រួលដល់សម្ពាធឈាម
ការសិក្សាខ្លះបានបង្ហាញថា វាមានទំនាក់ទំនងមួយរវាងសម្ពាធឈាម និងរបបអាហារសម្បូរជាតិប៉ូតាស្យូម។ ការញ៉ាំជាតិប៉ូតាស្យូមកាន់តែច្រើន ត្រូវបានគេរកឃើញថា ជួយបន្ថយសម្ពាធឈាមដែលលើសបាន។ អ្វីដែលសំខាន់នោះ និងការពិតនោះគឺថា កាលណាសម្ពាធឈាមកាន់តែខ្ពស់ អ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ប៉ូតាស្យូមនឹងជួយបន្ធូរសរសៃឈាម ដែលអាចបន្ថយការប្រឹងខ្លាំងរបស់បេះដូងបានដែរ៕