១. ខ្ទឹម
ខ្ទឹម អាចជំរុញ និងដាស់អង់ស៊ីមថ្លើម ឲ្យមានសកម្មភាពខ្លាំង និងចម្រោះជាតិពុលបានល្អ ចេញពីថ្លើម។
២. ក្រូចថ្លុង
ក្រូចថ្លុង សម្បូរវីតាមីន C និងអង់ទីអុកស៊ីដង់ ដែលអាចសម្អាត ជាតិពុលចេញពីថ្លើម បានយ៉ាងល្អប្រសើរ។
៣. ការ៉ុត
ការ៉ុត សម្បូរជាតិ flavonoids និង beta-carotene ដែលអាចជំរុញថ្លើម ឲ្យបំពេញតួនាទីបានត្រឹមត្រូវល្អ។
៤. តែបៃតង
តែបៃតង ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលជួយពង្រឹងដល់ តួនាទីរបស់ថ្លើម។ តែបៃតង មិនត្រឹមតែឆ្ងាញ់នោះទេ ប៉ុន្តែ វាអាចជួយសម្រូល ដល់ការរំលាយអាហារថែមទៀតផង។
៥. បន្លែពណ៌បៃតង
បន្លែបៃតង ពិតជាល្អណាស់ សម្រាប់សុខភាពថ្លើម ហើយរឹតតែល្អ បើអ្នកញ៉ាំវាឆៅ ក្រឡុក ឬកៀបយកទឹក ប៉ុន្តែ អ្នកត្រូវប្រាកដថា វាជាបន្លែគ្មានជាតិគីមី ហើយអ្នកបានលាងសម្អាតបានល្អ៕