គ្រូពេទ្យអាចជាជំនួយដ៏ធំធេងមួយក្នុងការជួយឲ្យអ្នកមានអារម្មណ៍ល្អវិញ កាលណាគាត់អាចដឹងអំពីប្រវត្តិជំងឺអ្នកបានយ៉ាងពេញលេញហើយ។ អ្នក និងគ្រូពេទ្យគួរតែចែករំលែកឲ្យគ្នាដឹងអំពីរឿងដូចខាងក្រោមនេះ៖
- រាល់ជំងឺទាំងឡាយដែលអ្នកមាន ជាសចៀងតែជំងឺដែលអ្នកត្រូវការឲ្យព្យាបាល
- របបថ្នាំដែលអ្នកកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ន រួមទាំងថ្នាំបំប៉ន ឬឬសឈើផង
- ការមានប្រតិកម្មជាមួយនឹងថ្នាំ អាហារ ឬសារធាតុគ្រប់ប្រភេទ
- ពិបាកនឹងការលេបថ្នាំគ្រប់យ៉ាង
- ប្រាប់ឲ្យពេទ្យដឹងផង បើសិនជាអ្នកមានផ្ទៃពោះ កំពុងតែមានគម្រោងមានផ្ទៃពោះ ឬបំបៅដោះកូន
- តើអ្នកអាចមានរបបអាហារពិសេសណាមួយឬអត់ដូចជា អាហារមានជាតិផ្អែមតិច ឬប្រៃតិចជាដើម៕