ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចធ្វើឲ្យអ្នកគេចពីជាតិពុល។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចៀសឲ្យផុតពីការបរិភោគអាហារបំពងខ្លាញ់ទាំងឡាយ និងអាហារតាមផ្លូវ ព្រោះអាហារទាំងនេះក្រោយពេលដែលពិសារចូលរាងកាយ នឹងអាចបង្កជាជាតិពុល ដោយធ្វើឲ្យរាងកាយអ្នកអាចទ្រុឌទ្រោមបាន។
2. អ្នកគួរតែកាត់បន្ថយប្រើទុយោ ហើយញ៉ាំទឹកឲ្យបានច្រើន ព្រោះសារធាតុដែលមានក្នុងទុយោអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពអ្នកបាន។ ដូចនេះ អ្នកគួរតែប្រើកែវផ្ទាល់ខ្លួនមួយដើម្បីញ៉ាំទឹកមកជំនួសទុយោ ទើបអាចការពារសុខភាពបានល្អ។
3. ទឹកដែលអ្នកដាំមកញ៉ាំរាល់ថ្ងៃ ក្រោយពេលដែលអ្នកដាំរួច អ្នកគួរតែបើកគម្របបន្តដាំចំនួន៣នាទី ទើបអាចយកមកញ៉ាំបាន។ ការធ្វើបែបនេះ ដើម្បីឲ្យមេរោគអាចងាប់អស់ ដោយធ្វើឲ្យអ្នកអាចញ៉ាំទឹកនោះបានប្រកបដោយសុវត្ថិភាព។
4. ក្នុងបន្ទប់ទឹកអ្នកគួរតែមានកង្ហារប៊ឺតខ្យល់ចេញមួយ ព្រោះក្រោយពេលដែលអ្នកងូតទឹករួច ត្រូវការឲ្យកង្ហារនោះប៊ឺតជាតិពុលទាំងឡាយចេញពីបន្ទប់ទឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើបាន ដើម្បីសុខភាពរបស់អ្នក៕