មូលហេតុនៃការស្ងួតទ្វារមាសរួមមាន ៖
1. ការអស់រដូវ – ការថយចុះកម្រិតអ័រម៉ូនអឺស្ត្រូសែនអំឡុងពេលអស់រដូវ អាចបណ្តាលឲ្យស្ងួតទ្វារមាស (ដែលគេហៅថាការរលាកទ្វារមាស)
2. ការបំបៅកូនដោយទឹកដោះម្តាយ ឬការសម្រាលកូន – កម្រិតអ័រម៉ូនអឺស្ត្រូសែនអាចថយចុះជាបណ្តោះអាសន្នក្រោយសម្រាលកូន ហើយធ្វើឲ្យទ្វាមាសរបស់អ្នកមានភាពស្ងួតជាងធម្មតា។
3. មិនត្រូវបានលើកទឹកចិត្ត ឬធ្វើឲ្យស្រើបស្រាលមុនពេលរួមភេទ – ប្រសិនបើអ្នកមិនមានអារម្មណ៍ថាស្រើបស្រាលមុនពេលរួមភេទនោះទេ ទ្វារមាសរបស់អ្នកមិនអាចផលិតទឹករំអិលធម្មជាតិ ហើយការរួមភេទប្រហែលជាមិនសុខស្រួលឡើយ។
4. ប្រភេទថ្នាំគ្រាប់ពន្យារកំណើតខ្លះ និងការចាក់ថ្នាំពន្យារកំណើត អាចបណ្តាលឲ្យស្ងួតទ្វារមាស ទោះបីជាវាមិនសូវជាមាន។
5. ការព្យាបាលជំងឺមហារីក – ការព្យាបាលដោយកាំរស្មីទៅកាន់តំបន់អាងត្រគាក និងការព្យាបាលជំងឺមហារីកនានា ហើយពេលខ្លះការព្យាបាលដោយប្រើគីមី គឺអាចធ្វើឲ្យទ្វារមាសស្ងួតបាន។
6. ភាពស្ងួតទ្វារមាស ជួនកាលក៏បណ្តាលមកពីជំងឺទឹកនោមផ្អែម និងជំងឺនានាផងដែរ៕