ការអនុវត្តការថែទាំធ្មេញជាមូលដ្ឋាន នឹងផ្តល់ឲ្យអ្នកនូវ ៖
1. បង្ការការពុកធ្មេញ
2. ទប់ស្កាត់ជំងឺអញ្ចាញធ្មេញ ដែលអាចធ្វើឲ្យខូចខាតជាលិកាអញ្ចាញ និងឆ្អឹង ដែលទ្រទ្រង់ធ្មេញ ហើយរយៈពេលយូរអាចបណ្តាលឲ្យបាត់បង់ធ្មេញ
3. កាត់បន្ថយពេលទៅពិគ្រោះជាមួយពេទ្យធ្មេញ
4. ធ្វើឲ្យជីវិតរបស់អ្នកកាន់តែរីករាយ
5. រក្សាទុកលុយ មិនចំណាយច្រើនទៅលើធ្មេញរបស់អ្នក (តាមរយៈការការពារធ្មេញ និងជំងឺអញ្ចាញធ្មេញ អ្នកអាចកាត់បន្ថយតម្រូវការសម្រាប់ការព្យាបាល និងការចំណាយផ្សេងៗទៀត)
6. ជួយទប់ស្កាត់ដង្ហើមមិនល្អ (ការដុសធ្មេញនឹងបំបាត់ក្លិនមាត់ និងបាក់តេរីដែលបណ្តាលឲ្យដង្ហើមមិនល្អ
7. ធ្វើឲ្យប្រសើរឡើងនូវសុខភាពទូទៅរបស់អ្នក
8. ធ្វើឲ្យធ្មេញរបស់អ្នកអាចមានរយៈពេលពេញមួយជីវិត៕