ចែករំលែក
  • 17
  •  
  •  

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលក្នុងការឡើងជណ្តើរដែលអាចធ្វើឲ្យអ្នកអាចមានរាងស្អាត។ តើមានអ្វីខ្លះទៅ?

អ្នកគួរតែកំណត់រយៈពេលនៃការឡើងជណ្តើរជើងនេះឲ្យបានច្បាស់ប្រសិនជាអ្នកចង់ស្រកទម្ងន់។ អ្នកអាចឡើងចុះចំនួនកន្លះម៉ោង ឬមួយម៉ោង ដោយបែងចែកពេលវេលារបស់អ្នក បើអ្នកទើបតែចាប់ផ្តើមដំបូង។ ប្រសិនជាអ្នកអាចឡើងជណ្តើរជើងចំនួន២០០កាំរាល់ថ្ងៃ ដោយអាចឡើងចំនួន៦ដង នោះអ្នកនឹងអាចទទួលបានផលកាន់តែល្អ។ ម្យ៉ាងទៀត អ្នកក៏អាចឡើងជណ្តើរជើងឲ្យបានចំនួន១២នាទីក្នុងមួយថ្ងៃ ដោយព្យាបាលឲ្យបាន២ខែ នោះអ្នកនឹងអាចឃើញលទ្ធផលបាន។ ការឡើងជណ្តើរជើងនេះ អាចជួយធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរបានស្រួល ដោយអាចធ្វើឲ្យជើងអ្នកស្អាត រាងអ្នកស្អាត ព្រមទាំងអាចធ្វើឲ្យគូថអ្នកងរទៀតផង។ ដូចនេះ អ្នកគួរតែប្រើជណ្តើរជើងជាងប្រើជណ្តើរយន្ត ទើបអាចរក្សាសុខភាពល្អ ថែមទាំងអាចធ្វើឲ្យរាងអ្នកស្អាតខ្លាំងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here