ការលេងលះគ្នាកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ។នេះដោយសារការមិនចេះយល់ចិត្តគ្នាឬដោយសារបញ្ហាផ្សេងៗ។តើអ្នកគួរតែធ្វើយ៉ាងណាដើម្បីចៀសវាងពីការលះលែងនោះ?
1. ភរិយាត្រូវយល់ពីតម្រូវការទាំង3របស់ស្វាមី គឺការចេះគោរពនិងកោតសរសើរ ភាពទន់ភ្លន់របស់ភរិយា និងទទួលបានការគាំទ្រ ទទួលស្គាល់និងយល់ចិត្តរបស់ប្រពន្ធ។
2. ស្វាមីគួរតែយល់ពីតម្រូវការទាំង3របស់ភរិយា គឺទំនុកចិត្តដែលអ្នកផ្តល់ឲ្យគេ ភាពស្និទ្ធស្នាល និងភាពស្រលាញ់របស់អ្នកមានចំពោះគេគឺមិនប្រែប្រួលជារៀងរហូត។
3. អ្នកត្រូវយល់អំពីបញ្ហាទាំងបីដែលអ្នកទាំងពីរត្រូវតែប្រឈមមុខ គឺសំដៅដល់បញ្ហាប្រាក់ បញ្ហារួមភេទ និងបញ្ហាពិភាក្សាគ្នា ដោយអ្នកមិនត្រូវឈ្លោះប្រកែកគ្នាពីរឿងទាំងអស់នេះ ព្រោះអ្នកបានស្វែងយល់ច្បាស់ហើយ។
4. អ្នកគួរតែបើកចិត្តឲ្យទូលាយ មិនប្រច័ណ្ឌច្រើន ហើយមិនឈ្លោះគ្នាព្រោះតែរឿងឥតប្រយោជន៍ច្រើន ទើបអាចធ្វើឲ្យគ្រួសារអ្នកចុះសម្រុងគ្នាបានយូរ។
5. អ្នកត្រូវតែចេះអត់ឱនអធ្យាស្រ័យចំពោះគ្រប់កំហុសដែលអ្នកទាំងពីរបានធ្វើខុស ទើបអាចរក្សាអាពាហ៍ពិពាហ៍អ្នកបានជាប់ល្អ។
6. អ្នកត្រូវមានគោលដៅដូចគ្នា មានមិត្តភក្តិដូចគ្នា និងត្រូវមានចិត្តដូចគ្នា។ នៅពេលដែលអ្នកអាចមានអ្វីដែលដូចគ្នាបែបនេះ មនោសញ្ចេតនាអ្នកនឹងរឹងមាំជាមិនខានឡើយ។ ដូចនេះបើអ្នកអាចធ្វើបានដូចខាងលើនេះ អ្នកនឹងអាចចាកឆ្ងាយពីផ្លូវមួយគឺលេងលះ៕