ចែករំលែក
  • 217
  •  
  •  

ទឹកគឺជាសារធាតុរាវដែលអ្នកត្រូវតែញ៉ាំជារៀងរាល់ថ្ងៃ ព្រោះវាជួយធ្វើឲ្យអ្នកមានសុខភាពល្អ និងមាំមួន ប៉ុន្តែប្រសិនជាពេលដែលអ្នកពិសារទឹក ហើយអ្នកចេះបន្ថែមរបស់ទាំង៣ប្រភេទចូលទៅក្នុងនោះ អ្នកនឹងអាចមានសម្រស់ស្អាតជាមិនខាន។ តើមានអ្វីខ្លះទៅដែលអ្នកគួរតែដាក់ទៅក្នុងនោះ?

អំបិល

អំបិលគឺជាគ្រឿងផ្សំដែលអ្នកមិនអាចខ្វះបាននៅពេលដែលអ្នកចម្អិនម្ហូប មិនខ្វល់ថាអ្នកធ្វើម្ហូបអ្វីទេ អ្នកត្រូវតែដាក់ជានិច្ច វាមិនត្រឹមតែអាចដាក់ក្នុងម្ហូបនោះទេ តែប្រសិនជាអ្នកយកវាទៅលាយជាមួយទឹក ហើយញ៉ាំ នោះវានឹងជួយសម្រាប់មេរោគទាំងឡាយដែលមានក្នុងរាងកាយអ្នក ធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ នោះវានឹងជួយការពាររាងកាយអ្នកមិនឲ្យមានជាតិពុលឡើយ ជាហេតុដែលធ្វើឲ្យអ្នកនៅក្មេងជានិច្ច។

ទឹកឃ្មុំ

យើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍នៃទឹកឃ្មុំរួចមកហើយ គឺវាអាចជួយធ្វើឲ្យស្បែកអ្នកតឹង និងម៉ត់រលោង ហើយប្រសិនជាអ្នកយកទឹកឃ្មុំមួយស្លាបព្រាឆុងជាមួយទឹកញ៉ាំនៅពេលយប់​ វានឹងធ្វើឲ្យអ្នកគេងលក់ស្រួល ហើយមិនក្រោកនៅពាក់កណ្តាលយប់ឡើយ ដោយសារតែវាជួយរក្សាសម្ពាធឈាមអ្នកឲ្យថេរ។

ក្រូចឆ្មារ

អ្នកអាចយកក្រូចឆ្មារនេះចិតជាពីរ ឬបីចំណិត ហើយឆុងជាមួយទឹកចំនួនប៉ុន្មានម៉ោងក្រោយទើបញ៉ាំ នោះវានឹងអាចបញ្ចេញសម្ថភាពរបស់វាដោយជួយអ្នកឲ្យមានសុខភាពល្អ ហើយមានសម្ជស្សកាន់តែស្អាត និងក្មេងជាវ័យ៕

 

 

 

 

 

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here