ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចធ្វើឲ្យអ្នកឆ្លាតបាន។ តើមានអ្វីខ្លះទៅ?
ធ្វើជាមនុស្សស្រីត្រូវ៖
1. សំដីផ្អែមតែចិត្តរឹងមិនងាយជឿគេឬចាញ់បោកគេ។
2. រៀនចេះធ្វើល្អចំពោះមនុស្សដែលធ្វើល្អចំពោះយើង។
3. រៀនចេះចិត្តដាច់ បំភ្លេចចោល និងបោះបង់ចោល ត្រូវទុកគឺទុក ត្រូវដើរចេញគឺដើរ ព្រោះទុកក៏មិនចំណេញដកចេញក៏មិនខាត។
4. ត្រូវតែសប្បាយចិត្តជានិច្ច ទោះជាមានបញ្ហាក៏ត្រូវសើចហើយទទួលយកនិងដោះស្រាយ។
5. ត្រូវតែរឹងពឹងព្រោះពិភកលោកយើងនេះគ្មានអ្នកណាអាចជួយយើងបានទេ មានតែយើងទេអាចជួយខ្លួនឯងបាន។
6. រៀនចេះអត់ធ្មត់ មិនឆេវឆាវ មិនឆាប់ខឹង។
7. រៀនចេះថែរក្សាមនុស្សដែលនៅជិតខ្លួន ព្រោះបើមិត្តភក្តិឬមនុស្សជាទីស្រលាញ់ចាកចេញទៅគឺនៅសល់ដែលយើងប៉ុណ្ណោះ។
8. រៀនចេះស្កប់ស្កល់ មិនលោភលន់។
9. ត្រូវតែចេះឯករាជ្យ ធ្វើការងារដោយខ្លួនឯងមិនពឹងអ្នកដទៃ។
10. រៀនចេះធ្វើការអោយបានម៉ត់ចត់ អោយមានរបៀបរៀបរយ។
11. រៀនចេះរាប់អានមនុស្ស បែងចែកមនុស្សល្អឬអាក្រក់។