ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអាចធ្វើឲ្យអ្នកកើតមហារីកថ្លើមនៅពេលដែលអ្នកតែងចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកតែងចូលគេងយប់ជ្រៅ ថ្លើមអ្នកនឹងមិនអាចបញ្ចេញសារធាតុពុលមកក្រៅបានឡើយ ព្រោះវាអាចបញ្ចេញបានតែពេលអ្នកគេងលក់ស្កប់ស្កល់តែប៉ុណ្ណោះ។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកថ្លើមណាស់ ព្រោះជាតិពុលផ្ទុកក្នុងថ្លើមក្នុងរយៈពេលយូរ។ ដូចនេះ មានតែការចូលគេងពីព្រលឹម ដោយមិនបំពេញការងារដល់យប់ជ្រៅ ទើបអាចជួយការពារថ្លើមរបស់អ្នកបាន។ ជាពិសេស អ្នកគួរតែពិនិត្យថ្លើមអ្នកឲ្យបានទៀងទាត់ ដើម្បីអាចព្យាបាលបានទាន់ពេលត្រឹមរោគសញ្ញាដំបូង។ សញ្ញានៃការកើតមហារីកថ្លើមនេះមិនបានប្រាប់អ្នកមុនឡើយ រហូតដល់ពេលធ្ងន់ ទើបអាចបញ្ចេញសញ្ញាប្រាប់អ្នក៕