ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម អ្នកគួរតែចៀសកុំពិសារអាហារ២ប្រភេទនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរពិសារអាហារដែលហិរច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកជាខ្លាំង។ ជាហេតុដែលអាចធ្វើឲ្យក្រពះអ្នកអាចចេញឈាម ហើម ឬកើតមានអាការៈទល់លាមកជាដើម។ នៅពេលដែលអ្នកទល់លាមកក្នុងរយៈពេលយូរ នោះជាតិពុលទាំងឡាយនឹងផ្ទុកក្នុងរាងកាយអ្នក ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
2. បង្អែម អាចធ្វើឲ្យនារីប្រែជាមានអារម្មណ៍ល្អ ថែមទាំងអាចធ្វើឲ្យគេមានកម្លាំងទៀតផង។ ប៉ុន្តែអ្នកមិនគួរបរិភោគច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមណាស់។ ដូចនេះ ទោះបីជាអ្នកមានអារម្មណ៍មិនល្អយ៉ាងណា ក៏មិនគួរពិសារច្រើនដែរ ព្រោះអាចធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមដោយមិនដឹងខ្លួន៕