មានអ្វីជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីជួយសម្រួលដល់រោគសញ្ញាឈឺភ្នែករបស់អ្នក។
ចូរប្រើក្រណាត់ស្អាត (ក្រណាត់មួយដុំ សម្រាប់ភ្នែកម្ខាង) រួចដុំទឹកឲ្យពុះ ហើយទុកវាឲ្យត្រជាក់ មុនពេលអ្នក ៖
1. យកមកជូតភ្នែករបស់អ្នកតិចៗ ដើម្បីសម្អាតកំទេចកំទីក្នុងភ្នែករបស់អ្នក
2. សង្កត់ក្រណាត់ស្អាត ដើម្បីស្អំលើភ្នែករបស់អ្នកពីរបីនាទី ដើម្បីបន្ថយការហើម និងការរលាក។
អ្នកអាចបញ្ឈប់ជំងឺរលាកភ្នែក និងការឆ្លងរីករាលដាលរបស់វា ៖
ធ្វើ
1. លាងសម្អាតដៃជាទៀងទាត់ជាមួយទឹកក្តៅឧណ្ហៗ ដើម្បីកាត់បន្ថយមេរោគពេលអ្នកប៉ះពាល់ភ្នែក
2. លាងស្រោមខ្នើយ ឬខ្នើយ និងកន្សែងជូតមុខរបស់អ្នកក្នុងទឹកក្តៅ និងសាប៊ូ។
កុំធ្វើ
1. កុំពាក់កែវភ្នែកសិប្បនិម្មិត (contact lenses) រហូតទាល់តែភ្នែករបស់អ្នកត្រឡប់មកធម្មតាវិញ
2. កុំចែកកន្សែង និងខ្នើយគ្នាប្រើ
3. កុំជូតភ្នែករបស់អ្នកខ្លាំងៗ
4. ស្នាក់នៅឆ្ងាយពីការងារ ឬសាលារៀន៕