ការដែលដឹងថាខ្លួនឯងមានជំងឺទឹកនោមផ្អែមហើយគឺវាគ្រប់គ្រាន់ក្នុងការដែលមានភាពតានតឹងក្នុងជីវិតណាស់ហើយ។ ដូច្នេះបើសិនជាអ្នកកំពុងតែជួបបញ្ហានេះមែន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះដើម្បីបន្ថយភាពស្រ្តេសកុំឲ្យធ្ងន់ធ្ងរពេក៖
- ចូលរួមសកម្មភាពរាងកាយណាមួយដូចជា លេងកីឡា កម្មវិធីហាត់ប្រាណ ឬរាំ
- បង្កើតទម្លាប់ខ្លួនឯងក្នុងការចៀសវាងភាពស្រ្តេស
- សិក្សាអំពីវិធីបន្ធូរអារម្មណ៍ ដោយការប្រើលំហាត់ប្រាណដកដង្ហើម ព្យាបាលការបន្ធូរអារម្មណ៍ ឬព្យាយាមគិតរឿងវិជ្ជមានឲ្យបានច្រើនវិញ
- ចូលរួមក្នុងក្រុមគាំទ្រសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕