រូបរាងនៅទីនេះមិននិយាយពីការស្លៀកពាក់ខោអាវធម្មតា រូបរាងកាយ ម៉ូតសក់ និងការផាត់មុខរួមបញ្ចូលទេ។ ប៉ុន្តែគឺសំដៅលើឬកពារខាងក្រៅ និងអាកិប្បកិរិយាខាងក្នុងរួមគ្នា ទើបធ្វើឲ្យអ្នកទិញមានចំណាប់អារម្មណ៍ទិញផលិតផលខ្លួន។
1. ផ្នែកអត្តចរិក
ត្រូវតែមានចរិកទន់ភ្លន់ សុភាពរាបសារ សើចជានិច្ច ទទួលរាក់ទាក់ភ្ញៀវ ចេះអធ្យាស្រ័យ គោរព និងជួយភ្ញៀវគ្រប់ពេល។
2. ការទំនាក់ទំនង
ពាក្យសំដីត្រូវតែទន់ភ្លន់ ពិរោះ មិនគំរោះគំរើយ។ ត្រូវតែស្តាប់ពាក្យទូន្មានរបស់ភ្ញៀវដោយមិនតវ៉ា។ ពេលដែលភ្ញៀវកំពុងនិយាយមិនត្រូវកាត់សំដី ត្រូវស្តាប់មុនទើបឆ្លើយតបក្រោយ។ ម្យ៉ាងទៀតពេលដែលភ្ញៀវទូរស័ព្ទមកត្រូវតែឆ្លើយតបដោយគួរសម។
3. ការណែនាំផលិតផល
ត្រូវតែណែនាំផលិតផលណាដែលមានគុណភាពល្អ ងាយស្រួលប្រើ និងមានតម្លៃសមរម្យ។
4. ការផ្តល់ភាពជឿជាក់
ត្រូវតែធ្វើឲ្យអតិថិជនមានទំនុកចិត្តលើផលិតផលរបស់ខ្លួន ដោយមិនយកមកប្តូរវិញ។ ហើយថែមទាំងទិញកាន់តែច្រើន ហើយណែនាំឲ្យអ្នកដទៃមកទិញថែមទៀត។ ដូចនេះ បើអ្នកអាចអនុវត្តន៍តាមវិធីខាងលើប្រាក់ចំណូលរបស់អ្នកនឹងកើនជាលំដាប់៕