អង្គែរស្បែកក្បាលត្រូវបានសម្គាល់ដឹងតាមរយៈការមានវត្តមានកំណកស្តើកៗនៅលើស្បែកក្បាល។ ខណៈពេលដែលវាមិនមានអ្វីត្រូវខ្វល់អំពីសុខភាព តែវាអាចជារឿងនាំឲ្យមានភាពអាម៉ាសបាន។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួននៃការកើតអង្គែរស្បែកក្បាល៖
- ស្បែកស្ងួត
- ស្បែកមានជាតិប្រេងច្រើន
- ស្បែកក្បាលកកសក់មិនគ្រប់គ្រាន់
- មានជំងឺតាអក ស្រែង និងជំងឺស្បែកផ្សេងៗទៀតដែលនាំឲ្យកើតអង្គែរ
- មានការបង្ករោគផ្សិតម៉្យាងឈ្មោះថា Malassezia
- ជំងឺរលាកស្បែកដែលបង្កឡើងដោយការមានប្រតិកម្មនឹងផលិតផលថែរក្សាស្បែក និងសក់៕