ការផ្លាស់ប្តូរសម្ពាធខ្យល់ដែលកើតឡើងក្នុងពេលធ្វើដំណើរតាមយន្តហោះ អាចនាំឲ្យឈឺចាប់ និងមិនមានផាសុកភាពក្នុងត្រចៀកបាន។ ដើម្បីជួយបង្ការអាការៈទាំងនេះ អ្នកអាចធ្វើដូចខាងក្រោមនេះបាន៖
- ឧស្សាហ៍លេបទឹកមាត់ក្នុងពេលធ្វើដំណើរតាមយន្តហោះ ជាពិសេសក្នុងពេលហោះឡើង និងចុះចត
- ទំពារស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់ដែលរឹងៗដើម្បីភ្ញោចការលេបទឹកមាត់
- ការស្ងាបអាចជួយបើកបំពង់ Eustachian Tube បាន។ ដូច្នេះចូរកុំគេងក្នុងពេលឡើងហោះឡើង និងចុះចតអី
- ខ្ទប់ច្រមុះទាំងសងខាង ហើយដកដង្ហើមចូលក្នុងមាត់ ហើយព្យាយាមបញ្ចេញខ្យល់ទៅខាងក្រៅវិញរហូតដល់លឺសម្លេងចេញពីក្នុងត្រចៀក៕