ប្រសិនបើអ្នកមានគម្រោងបំបៅកូនដោយទឹកដោះម្តាយ អ្នកអាចចាប់ផ្តើមភ្លាមនៅក្នុងបន្ទប់សង្គ្រោះ បន្ទាប់ពីការវះកាត់។
ចូរសួរគិលានុបដ្ឋាយិការបស់អ្នក ដើម្បីជួយ និងបង្ហាញអ្នកពីរបៀបបំបៅកូនតូចរបស់អ្នកដោយការគេងផ្អៀង ដូច្នេះ វានឹងមិនមានសម្ពាធលើស្នាមរបួសរបស់អ្នកទេ។
ការបំបៅកូនដោយទឹកដោះម្តាយ អាចជាបញ្ហាប្រឈមនឹងការលំបាកក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីវះកាត់សម្រាលកូន ដោយសារតែការឈឺចាប់នៅលើស្នាមរបួសរបស់អ្នក។
អ្នកអាចសួររកអ្នកប្រឹក្សាយោបល់ខាងការបំបៅឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួយអ្នកឲ្យបំបៅកូនបានងាយស្រួល ដើម្បីឲ្យកូនមានសុខភាពល្អ ហើយអ្នកក៏មិនសូវឈឺក្បាលដោះដែរ៕