ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺរបស់អ្នកម្តាយមួយចំនួន ដែលអាចឆ្លងដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាអ្នកម្តាយកើតមានអាការៈខ្វះឈាម នោះនឹងមិនអាចធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ ដោយធ្វើឲ្យកូនលូតលាស់យឺត ឬអាចសម្រាលមុនខែក៏មានដែរ។
2. នៅពេលដែលអ្នកក្តៅខ្លួនក្នុងរយៈពេលវែង នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នក។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកបាត់បង់កូនក៏មានដែរ។ ប្រសិនជាស្រាល អាចធ្វើឲ្យកូនលូតលាស់មិនគ្រប់ជ្រុងជ្រោយឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលកើតមានអាការៈក្តៅខ្លួន។
3. នៅពេលដែលអ្នកម្តាយពិបាកក្នុងការគេងលក់ ដោយគេងមិនគ្រប់ នឹងអាចធ្វើឲ្យខួរក្បាលអ្នកម្តាយចុះខ្សោយ ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ។ ដូចនេះ បើអ្នកពិបាកគេងលក់ អ្នកអាចដើរហាត់ប្រាណ ងូតទឹក ឬត្រាំជើងដោយប្រើទឹកក្តៅអ៊ុនៗមុនចូលគេងបាន នោះអ្នកនឹងអាចចូលគេងលឿនជាមិនខានឡើយ។
4. ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកងាយប្រឈមមុខនឹងអាការៈទល់លាមកខ្លាំងណាស់ ព្រោះក្រពះ និងពោះវៀនអ្នកអាចដំណើរការយឺតជាងមុន។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់កួនក្នុងផ្ទៃបាន។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ ពោត ដំឡូងជ្វា និងស្ពៃចង្កឹះ ហើយអ្នកក៏អាចពិសារចេក សាលី និងផ្លែប៉ោមជាដើម ដើម្បីងាយស្រួលក្នុងការបត់ជើងធំ៕