មូលហេតុពិតប្រាកដនៃជំងឺមហារីកតម្រងនោម មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែរឿងមួយចំនួនខាងក្រោមនេះអាចបង្កើនឱកាសនៃការវិវត្តរបស់វា។
មូលហេតុទាំងនោះរួមបញ្ចូលទាំង ៖
1. ការធាត់ – សន្ទស្សន៍ម៉ាសរាងកាយ (BMI) ចាប់ពី ៣០ ឬច្រើនជាងនេះ
2. ការជក់បារី – ការជក់បារី កាន់តែបង្កើនហានិភ័យនៃជំងឺមហារីក
3. សម្ពាធឈាមខ្ពស់ (ជំងឺលើសសម្ពាធឈាម)
4. ប្រវត្តិគ្រួសារ : អ្នកទំនងជាមានជំងឺមហារីកតម្រងនោម ប្រសិនបើអ្នកមានសាច់ញាតិមានកើតជំងឺនេះ
5. ហ្សែន – លក្ខខណ្ឌហ្សែនមួយចំនួនដែលបង្កើននូវហានិភ័យនៃជំងឺមហារីកតម្រងនោមដូចជាជំងឺ Von Hippel-Lindau ជាដើម
6. ការព្យាបាលជំងឺតម្រងនោមរយៈពេលយូរ – ការព្យាបាលជំងឺតម្រងនោមដែលជាកន្លែងម៉ាស៊ីនចម្លងនូវការងារមួយចំនួននៃតម្រងនោម។
ការរក្សាទម្ងន់ដែលមានសុខភាពល្អ សម្ពាធឈាមល្អ និងការមិនជក់បារី គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីបន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម៕